កីឡា

Chelsea នឹងបន្តផ្តល់ប្រាក់ ខែធម្មតា ដល់បុគ្គលិកធម្មតា ទាំងអស់ ហើយអាហារ៧៨០០០ សម្រាប់ក្រុមការងារ ប្រយុទ្ធកូវីដ១៩ផង

នៅថ្ងៃសុក្រនេះក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការ ហើយថាបុគ្គលិកធម្មតា ទាំងអស់នឹងបន្តទទួលបានប្រាក់ ខែធម្មតាពេញលេញដដែល ក្នុងខែមេសានេះទោះបីជាការប្រកួត ទាំងអស់ត្រូវបានផ្អាកក៏ដោយ ដោយសារបញ្ហាកូវីដ១៩ក្តី។

ក្នុងនោះក្លឹបក៏បានអះអាងដែរថា ខ្លួននឹងបន្តឧបត្ថម្ភជាអាហារប្រមាណជា៧៨០០០ សម្រាប់ក្រុមការងារសេវាសុខខាភិបាល របស់រដ្ឋាភិបាលអង់គ្លេស និងអង្គការសប្បុរសធម៍នានា ដែលកំពុងធ្វើការប្រយុទ្ធប្រឆាំង ទៅនឹងកូវីដ១៩និងជាពិសេសសម្រាប់ មនុស្សចាស់ៗនិងក្រុមការងារស្ម័គ្រចិត្តទាំងឡាយ។

បុគ្គលធម្មតា ដែលរាប់ចាប់ពីអ្នកអនាម័យ និងក្រុមការងារសម្រាប់ការប្រកួតរបស់ក្លឹប នឹងមិនចាំបាច់មកធ្វើការហើយ នឹងទទួលបានប្រាក់ខែធម្មតា ដើម្បីជៀសវាងពីការរាតត្បាត ចំណែកឯអាហារទាំង៧៨០០០ នឹងអាចប្រើប្រាស់សម្រាប់រយៈពេល ទៅដល់៦សប្តាហ៍ដោយសារតែ ក្នុងមួយសប្តាហ៍ក្លឹបនឹងអាចចែកអាហារ ប្រមាណជា១៣០០០ ក្នុងមួយសប្តាហ៍៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top