ព្រឹត្តិការណ៍

យន្តហោះចម្បាំង រុស្សីមួយគ្រឿង ហោះពីលើយន្តហោះ យកការណ៍អាមេរិក ត្រឹម៧ម៉ែត្រក្នុង ដែនអាកាសអន្តរជាតិ

បរទេស៖ កាលពីថ្ងៃពុធយន្តហោះស៊ើបការណ៍ មួយគ្រឿងរបស់អាមេរិក ដែលបាននឹងកំពុងហោះហើរ លើដែនអាកាសអន្តរជាតិក្បែរទៅនឹងសមុទ្រមេឌីទែរ៉ាណេ ត្រូវបានរងការរំខានដោយយន្តហោះចម្បាំង មួយគ្រឿងទៀតរបស់រុស្សី។

ការអះអាងដែល ត្រូវបានធ្វើឡើងដោយកងកម្លាំងជើងទឹក អាមេរិកនៅថ្ងៃសុក្រនេះ ហើយបានបញ្ជាក់ទៀតថា យន្តហោះចម្បាំងរបស់រុស្សីប្រភេទ SU-35 បានធ្វើការហោះហើរពីលើយន្តហោះស៊ើបការណ៍ អាមេរិកប្រភេទ P-8A Poseidon ក្នុងចំងាយត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ជាមួយនឹងល្បឿនលឿន ហើយគ្រោះថ្នាក់បំផុត។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើងដោយកាលពីខែមិថុនាកន្លងទៅ យន្តហោះរបស់អាមេរិក ដែលហោះហើរលើដែនសមុទ្រមេឌីទែរ៉ាណេ ក៏ធ្លាប់ត្រូវបានរងការរំខាន ដល់ទៅ៣ដងផងដែរពីយន្តហោះចម្បាំង របស់រុស្សី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top