ព្រឹត្តិការណ៍

ការស្ទាបស្ទង់៖ ក្រុមហ៊ុនអាមេរិក មិនមានបំណងចាកចេញ ពីចិនឡើយដោយសារ កូវីដ១៩

បរទេស៖ ការស្ទាបស្ទង់មតិចុងក្រោយមួយ ដែលត្រូវបានធ្វើការបង្ហាញជាផ្លូវការនៅថ្ងៃសៅរ៍ ទី១៨ខែមេសាបានបង្ហាញថា ក្រុមហ៊ុនអាមេរិកភាគច្រើន មិនមានបំនងចង់ផ្លាស់ប្តូរទីតាំង របស់ខ្លួនចេញពីប្រទេសចិន ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះឡើយ ប៉ុន្តែមានក្តីបារម្ភខ្លាំងអំពីបញ្ហារយៈពេលវែង រវាងសហរដ្ឋអាមេរិក និងចិនលើទំនាស់ពាណិជ្ជកម្ម។

ក្រុមអ្នកដែលបានចូលរួមស្ទង់មតិរួមគ្នា ដោយមានការសហការជាមួយនឹងសភាពាណិជ្ជកម្ម អាមេរិកនៅទីក្រុងប៉េកាំង និងស៊ាងហៃនិងផងដែរជាមួយនឹងក្រុម អ្នកពិគ្រោះយោបល់ ដែលមានឈ្មោះថា PricewaterhouseCoopers បាននិយាយថាការព្រួយបារម្ភអំពីបញ្ហាដឹកជញ្ជូន ជាបញ្ហាចំបងបច្ចុប្បន្ន និងគឺដោយសារតែបិទរោងចក្រនៅប្រទេសចិន។ តួលេខបង្ហាញថាសរុប ៦៨ភាគរយបាននិយាយថា តំរូវការសំរាប់ផលិតផលនិងសេវាកម្ម របស់ពួកគេពេលនេះ គឺស្ថិតនៅទាបជាងធម្មតានៅឡើយ។

លទ្ធផលនៃការស្ទាបស្ទង់មតិនេះផង ដែរក៏បានបញ្ជាក់ដែរថាក្រុមហ៊ុនទាំងបានពិចារណា ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រ ទីផ្សាររបស់ពួកគេជាជាងការផ្លាស់ប្តូរទីតាំង ក្នុងស្ថានភាពបច្ចុប្បន្ន។គួរបញ្ជាក់ថាមកដល់ពេលនេះកូវីដ១៩ បានវាយប្រហារស្ទើរតែគ្រប់ប្រទេសទាំងអស់លោកហើយមនុស្សជាង២លាននាក់ បានឆ្លងនិងប្រមាណជា១៥ម៉ឺននាក់ បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top