ព្រឹត្តិការណ៍

រុស្ស៊ី នឹងទទួលយកជំនួយ ជាឧបករណ៍ជំនួយដង្ហើមពីអាមេរិក ក្នុងករណីចាំបាច់

បរទេស៖ នៅសប្តាហ៍នេះ អាមេរិកនិងលោកប្រធានាធិបតីត្រាំ បានបង្ហាញជំហរ ក្នុងការផ្តល់ជំនួយ ជាឧបករណ៍ជំនួយដង្ហើម ទៅដល់ប្រទេសរុស្ស៊ី ហើយជាការឆ្លើយតប រុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងទទួលយក ជំនួយសប្បុរសធម៌ទាំងនោះ ក្នុងករណីចាំបាច់មួយ ដើម្បីពលរដ្ឋរបស់ខ្លួន។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ ចំនួនអ្នកឆ្លងជាក់ស្តែង ក្នុងប្រទេសរុស្ស៊ី មានចំនួនកើនទៅដល់ ២៧៩៣៨នាក់ទៅហើយ ចំណែកឯតួលេខបាត់បង់ជីវិត មានតែ២៣២នាក់នៅឡើយ។ កាលពីដើមខែក្រោយ ជំនួបគ្នាតាមទូរស័ព្ទ រវាងប្រធានាធិបតីរុស្ស៊ី និងអាមេរិក ប្រទេសរុស្ស៊ីបានធ្វើការដឹកជញ្ជូន ឧបករណ៍ជំនួយដង្ហើមតាមនាវា ទៅឲ្យអាមេរិក ជាច្រើនគ្រឿងមកហើយ។

ដំបូងឡើយ វិមានក្រឹមឡាំង បានពិពណ៌នាអំពីការដឹកជញ្ជូនបំពង់ខ្យល់ និងឧបករណ៍វេជ្ជសាស្រ្ត របស់រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក ថាជាជំនួយមនុស្សធម៌ ខណៈក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូបានបង់ថ្លៃពាក់កណ្តាល៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top