ព្រឹត្តិការណ៍

ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ ១៩ដល់ទៅជាង៤ពាន់នាក់ នាំឲ្យតួលេខសរុប នៃអ្នកឆ្លងកើនឡើង ដល់ជាង៣២.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញ ឲ្យដឹងថា នៅក្នុងកំណត់ត្រាប្រចាំថ្ងៃ រុស្ស៊ី បានកត់ត្រានៃករណី ឆ្លងជំងឺកូវីដ១៩មានចំនួន៤.០៧០នាក់ក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះ ជាមួយគ្នានេះដែរ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺគិតត្រឹមថ្ងៃសុក្រ មានរហូតដល់៣២.០០៨នាក់ ។

ចំនួននៃអ្នកស្លាប់ បានកើនឡើងដល់២៧៣នាក់ ដោយពីមុននេះមួយថ្ងៃ គឺមានចំនួន២៣២នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកជាសះស្បើយពីជំងឺវិញ ចំនួន២.៥៩០នាក់ ក្នុងនោះរាប់បញ្ចូល ទាំងមនុស្ស ចំនួន២៨៦នាក់ គិតត្រឹម២៤ ម៉ោងមុន ។ មជ្ឈមណ្ឌលទទួលខុសត្រូវ នឹងបញ្ហាវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយយ៉ាងដូច្នេះ ។

បច្ចុប្បន្ននេះ រុស្ស៊ី ត្រូវបានគេដឹងថា មានចំនួន៨៥តំបន់ហើយ ដែលមានករណីឆ្លងជំងឺនេះ ។
គេបានដឹងថា ចាប់តាំងពីថ្ងៃទី១១ ខែមេសា ក្រុមគ្រូពេទ្យចិន បានត្រូវបញ្ជូន ទៅដល់ប្រទេសរុស្ស៊ី ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top