ព្រឹត្តិការណ៍

អង់គ្លេស៖ អ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនដល់ ១៤.៥៧៦ នាក់ និងមានអ្នកឆ្លងជំងឺប្រចាំថ្ងៃជាង ៥.៥០០នាក់

បរទេស៖ ក្រសួងសុខាភិបាល និងថែទាំសង្គម របស់អង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រថា មនុស្ស ៨៤៧ នាក់ផ្សេងទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ ១៩ បានស្លាប់នៅមន្ទីរពេទ្យ ក្នុងប្រទេសអង់គ្លេស កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់ ដែលទាក់ទងនឹងវីរុសនេះ កើនឡើងដល់ ១៤.៥៧៦ នាក់ ក្នុងចក្រភពនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមក្រសួងសុខាភិបាល និងថែទាំសង្គម របស់អង់គ្លេស ថា គិតត្រឹមព្រឹកថ្ងៃសុក្រមនុស្ស ១០៨.៦៩២ នាក់ បានធ្វើតេស្តិ៍វីរុសវិជ្ជមាន ដែលបង្ហាញពីការកើនឡើងប្រចាំថ្ងៃ ចំនួន ៥.៥៩៩ នាក់។

ក្នុងអំឡុងពេល នៃសន្និសីទកាសែតរបស់ ការិយាល័យនាយរដ្ឋមន្រ្តី Downing Street នៅថ្ងៃសុក្រ ប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលលោក Patrick Vallance បានកត់សម្គាល់ថា ចំនួនករណីឆ្លងថ្មី ដែលបានរាយការណ៍ នៅក្នុងមន្ទីរពេទ្យបានកើនឡើងជាលំដាប់ ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ ហើយ “យើងរំពឹងថារឿងនេះ នឹងចាប់ផ្តើមថយចុះ បើនិយាយអំពីចំនួនករណីសរុប” ។ ។

ទន្ទឹមនឹងនេះក្នុងគោលបំណង ដើម្បីពន្លឿនការស្រាវជ្រាវវ៉ាក់សាំង រដ្ឋាភិបាលបានដាក់ចេញ នូវក្រុមការងារ ដែលនឹងដឹកនាំដោយលោក Vallance និងអនុប្រធានផ្នែកវេជ្ជសាស្ត្រ សម្រាប់ប្រទេសអង់គ្លេស Jonathan Van-Tam ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top