អាមេរិក ៖ ក្រុមហ៊ុន Facebook នឹងចូលរួមជាមួយក្រុមហ៊ុន បច្ចេកវិទ្យាជាច្រើនទៀត ធ្វើការលុបចោល ព្រឹត្តិការណ៍ទាំងអស់ សម្រាប់អ្នកចូលរួមចំនួន ៥០ ឬច្រើនជាងនេះរហូតដល់ខែមិថុនា ឆ្នាំ២០២១ ដោយសារតែជំងឺ រាតត្បាត រាលដាលកូរ៉ូណា ហើយនិយោជិក នឹងធ្វើការពីផ្ទះរហូតដល់រដូវក្តៅ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
យោងតាមសេចក្តីប្រកាស របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ វាក៏នឹងអនុញ្ញាតឲ្យនិយោជិក ធ្វើការពីផ្ទះផងដែរ ទោះបីជាចុងបញ្ចប់ នៃរដូវក្តៅនៅពេលរដ្ឋាភិបាល និងបុគ្គលិកសុខាភិបាល ធ្វើការដើម្បីបញ្ឈប់ការ រីករាលដាលនៃ COVID-19 ក៏ដោយ។ Facebook បានប្រកាសរួចហើយថា ខ្លួននឹងលុបចោលសន្និបាត របស់ខ្លួនគឺសន្និសីទអ្នកអភិវឌ្ឍន៍ F8 ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងសាន់ចូស រដ្ឋកាលីហ្វ័រញ៉ានៅដើមខែឧសភា ។
នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានសរសេរនៅក្នុងសេចក្តី ថ្លែងការណ៍ថាបុគ្គលិក Facebook ភាគច្រើនមានសំណាងអាចធ្វើការ ប្រកបដោយផលិតភាពពីផ្ទះ ដូច្នេះយើងមានទំនួលខុសត្រូវ ក្នុងការអនុញ្ញាតឲ្យមនុស្ស ដែលមិនមានភាពបត់បែននេះ ទទួលបានធនធានសាធារណៈដែលបានចែករម្លែកជាមុន៕
ដោយ៖លី ភីលីព