ព្រឹត្តិការណ៍

វេទិកាTCM បង្កើតឡើង ដើម្បីជួយ ក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតCOVID-19 ជាសកល

ចិន៖ នៅពេលមេរោគ COVID-19 រីករាលដាលយ៉ាងឆាប់រហ័ស នៅជុំវិញពិភពលោក អាជ្ញាធរក្រុងប៉េកាំង កំពុងខិតខំប្រឹងប្រែង ជួយប្រជាជននៅក្រៅប្រទេស ដោយប្រើប្រាស់ការព្យាបាល តាមបែបវេជ្ជសាស្ត្រ តាមបែបបុរាណចិន ឬហៅកាត់ថា TCM ដើម្បីធ្វើតេស្តិ៍ និងព្យាបាលជំងឺ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

យោងតាម អង្គការសុខភាពពិភពលោកថា មិនមានការព្យាបាល ឬវ៉ាក់សាំងណា ត្រូវបានគេស្គាល់ថា បានបង្កឡើងដោយវីរុសថ្មី ដែលបានឆ្លងច្រើនជាង ១,៩៦ លាននាក់ និងបានសម្លាប់មនុស្សជាង ១២៦,០០០ នាក់នៅក្នុង ២១៣ ប្រទេសតំបន់ ឬដែនដីទូទាំងពិភពលោក ។
អ្នកជំនាញបាននិយាយថា ដោយសារការព្យាបាល តាមបែបផែនផ្តោត លើការបន្ថយរោគសញ្ញានោះ TCM អាចជួយបាន ព្រោះជាទូទៅ វាធ្វើការលើប្រព័ន្ធភាពស៊ាំរបស់មនុស្ស ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។

រដ្ឋបាលក្រុងប៉េកាំង នៃឱសថបុរាណចិន បានបង្កើតរួមគ្នា ជាមួយមន្ទីរក្រុងជាច្រើន នូវវេទិកាតាមអ៊ីនធើណេត ពីរភាសាចិន – អង់គ្លេស វេទិកាសេវាកម្មសុខភាព ពីចម្ងាយនៅទីក្រុងប៉េកាំង ដើម្បីចែករម្លែកដល់ពិភពលោក នូវបទពិសោធន៍របស់ចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺនេះដោយប្រើប្រាស់ TCM ។

ដោយមានគោលការណ៍ ណែនាំជាផ្លូវការរបស់ TCM ស្តីពីការការពារ និងការត្រួតត្រារបស់ COVID-19 ការពិគ្រោះយោបល់ តាមអ៊ីនធើណេត និងព័ត៌មានអំពី ផលិតផលសុខភាពវេទិកានេះ អាចទៅដល់និស្សិតចិន និងចិននៅក្រៅប្រទេស ក៏ដូចជាជនបរទេស ដែលតាមដានគណនី WeChat“ វេទិកាសេវាកម្មសុខភាព ពីចម្ងាយទីក្រុងប៉េកាំង៕ ដោយ៖លី ភីលីព

Most Popular

To Top