បរទេស ៖ នៅក្នុងសេចក្តី ថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ព្រឹទ្ធសភាបារាំង បានលើកឡើងពីសម្តីមន្ត្រី ប្រធានពេទ្យយោធាថា បុគ្គលិកប្រមាណ៩៤០នាក់ក្នុងចំណោម២.៣០០នាក់ នៅលើក្រុមនាវាផ្ទុកយន្តហោះ ត្រូវបានតេស្តឃើញឆ្លងវីរុសកូវីដ១៩ ។
តាមសេចក្តីរាយការណ៍ បន្ទាប់ពីធ្វើកិច្ចប្រជុំសម្ងាត់ ជាមួយលោកស្រី Maryline Gygax Genero ព្រឹទ្ធសភាបារាំង បាននិយាយប្រាប់ថា បុគ្គលិកចំនួន៥០០នាក់ មកពីនាវាផ្ទុកយន្តហោះនោះ ត្រូវបានបង្ហាញឲ្យឃើញ នូវអាការៈរោគដោយខ្លួនឯង ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា យោធាបារាំង បានការពារការដោះស្រាយ របស់ខ្លួនចំពោះវីរុសកូរ៉ូណា នៅលើនាវាផ្ទុក យន្តហោះនោះ ៕
ប្រែសម្រួល៖ប៉ាង កុង