បរទេស ៖ The Bloomberg ចេញផ្សាយ នៅថ្ងៃចន្ទទី២០ ខែមេសានេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងធ្វើការបញ្ជាទិញ យន្តហោះប្រយុទ្ធ ប្រមាណជា ៤៥គ្រឿង ពីក្រុមហ៊ុនប៊ូអ៊ីង ដើម្បីជំនួសយន្តហោះចាស់ របស់ខ្លួនប្រភេទLuftwaffe។
លោករដ្ឋមន្ត្រី ក្រសួងការពារជាតិ អាល្លឺម៉ង់ Annegret Kramp Karrenbauer បានផ្ញើរសារអ៊ីម៉េល ទៅកាន់ភាគីខាង សហរដ្ឋអាមេរិក លោកMark Esper កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ អំពីការសម្រេចចិត្ត របស់អាល្លឺម៉ង់ ។ កាសែត Der Spiegel របស់អាល្លឺម៉ង់ ដែលជាអ្នកបានចេញព័ត៌មាននេះ ដំបូងមិនបានបញ្ជាក់ច្បាស់ ពីប្រភពឡើយប៉ុន្តែអះអាងថា យន្តហោះប្រភេទ F/A-18 Super Hornetចំនួន៣០គ្រឿង និងEA-18G Growlerចំនួន១៥គ្រឿង គឺជាបញ្ជីកម្ម៉ង់របស់អាល្លឹម៉ង់។
ទោះបីជាយ៉ាងណាក្តី ក្រសួងការពារជាតិ មិនបានភ្លាមៗ ឆ្លើយតបទៅនឹងការលើកឡើងនេះ នៅឡើយចំណែកឯប៉ង់តាហ្គោនវិញ ក៏បានធ្វើការបដិសេធមិនឆ្លើយតបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី