បរទេស៖ គិតមកត្រឹមថ្ងៃសុក្រ កាលពីចុងសប្តាហ៍កន្លងមក លោកXi អគ្គលេខាធិការបក្សកុម្មុយនីសចិន CPC បានដឹកនាំកិច្ចប្រជុំជាទៀងទាត់មួយ ដើម្បីកិច្ចការងារការពារ និងគ្រប់គ្រងទៅនឹងបញ្ហា ជំងឺរាតត្បាតវិរុសកូរ៉ូណា។
ជាកិច្ចប្រជុំ ដោយការិយាល័យកិច្ចការនយោបាយ នៃគណកម្មការកណ្តាល នៃបក្សកុម្មុយនីសចិន ដោយបានលើកយក ប្រធានបទសំខាន់បំផុត ក្នុងការសិក្សាកាន់តែស៊ីជម្រៅ អំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងក៏ដូចជាការត្រៀមខ្លួន ដើម្បីការងារនេះផងដែរ។
គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះ បានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីលោកXi បានធ្វើជាអធិបតី នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ របស់គណៈកម្មាធិការកណ្តាល CPC ផងដែរស្តីពីការឆ្លើយតប នៃការរាតត្បាត និងស្ថានភាពសេដ្ឋកិច្ច។
ជាលទ្ធផលកិច្ចប្រជុំ កាលពីថ្ងៃសុក្រ បានចង្អុលបង្ហាញថា ខណៈពេលដែលសន្ទុះវិជ្ជមាន នៃការឆ្លើយតប នៃការរាតត្បាតរបស់ប្រទេសចិន ប៉ុន្តែកិច្ចការមួយចំនួន នៅតែមាននៅឡើយ ដែលទាមទារឱ្យមានវិធានការ ត្រួតពិនិត្យជាប្រចាំ និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រឆាំងនឹងការឆ្លង និងករណីនាំចូលជំងឺផងដែរ៕
ប្រែសម្រួល៖ស៊ុនលី