ព្រឹត្តិការណ៍

ក្រុមហ៊ុន Alibaba Cloud ប្រកាសវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទឹកប្រាក់២៨ ពាន់លានដុល្លារ

ប៉េកាំង ៖ សាខាកុំព្យូទ័រ Cloud របស់ក្រុមហ៊ុន Alibaba បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ ២០ ០ ពាន់លានយ័ន (ប្រហែល ២៨ ពាន់លានដុល្លារ) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាសំខាន់ៗ ដូចជាប្រព័ន្ធប្រតិបត្តិការ Cloud ម៉ាស៊ីនមេ បន្ទះឈីប និងបណ្តាញ ក្នុងរយៈពេល ៣ ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រុមហ៊ុន Alibaba Cloud Computing Co Ltd បាននិយាយថា ការវិនិយោគនេះនឹងពង្រីកទំហំ មជ្ឈមណ្ឌលទិន្នន័យ និងម៉ាស៊ីនមេរបស់ Aliyun បន្ថែមទៀត ។ លោក Zhang Jianfeng ប្រធានក្រុមហ៊ុន Alibaba Cloud Intelligence បានមានប្រសាសន៍ថា ការស៊ើបការណ៍ Cloud គឺជាយុទ្ធសាស្ត្រសំខាន់មួយរបស់ Alibaba ដែលនឹងមិនរងផល ប៉ះពាល់ពីផលប៉ះពាល់ នៃមេរោគថ្មី ។

លោកបានបន្តថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តសាង សង់មជ្ឈមណ្ឌលទិន្នន័យអស់រយៈពេល ១១ ឆ្នាំហើយនិង មានមជ្ឈមណ្ឌលទិន្នន័យ Cloud ជាង ១០០ នៅក្នុងតំបន់ចំនួន ២១ នៅជុំវិញពិភពលោក ។ ក្រុមហ៊ុន Alibaba នឹងអនុវត្តសមិទ្ធិផលស្រាវជ្រាវ បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ក្នុងការកសាងមជ្ឈមណ្ឌល ទិន្នន័យជំនាន់ក្រោយ៕
ដោយ៖លី ភីលីព

Most Popular

To Top