កីឡា

Juventus ត្រៀមឆក់ Kane មកចាប់ដៃគូ ជាមួយនឹង CR7

ខណៈដែលកីឡាករ ខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបបច្ចុប្បន្នគឺGonzalo Higuian មានវ័យ៣៣ឆ្នាំនិងCR7 ដែលមានអាយុ៣៥ឆ្នាំទៅហើយក្តីប៉ុន្តែJuventus ហាកដូចជាមិនទាន់បានត្រៀមកីឡាករជំនួសតំណែងនេះ នៅឡើយគឺនៅសល់តែខ្សែប្រយុទ្ធស្លាបនិងបម្រើប៉ុណ្ណោះ។

កាសែតអង់គ្លេសThe Sunsports នៅថ្ងៃនេះបានសរសេរថាទីបំផុតក្លឹបត្រូវបានគេជឿជាក់ថា មានផែនការដ៏សំងាត់មួយហើយក្នុងការនាំយកកីឡាករខ្សែ ប្រយុទ្ធHarry Kaneមកកាន់ទឹកដីអ៊ីតាលីទោះបី ជានឹងត្រូវចំណាយលុយច្រើនក្តីដើម្បីដោះស្រាយបញ្ហាចំពោះមុខ មួយនេះ។

នេះមានន័យថាKane និងអាចចាប់ដៃគួគ្នាជាមួយនឹងCR7 គឺជាក្តីសុបិន្តរបស់អ្នកគាំទ្របាល់ទាត់ ជាច្រើនលើលោកជាមិនខាន។គួរបញ្ជាក់ថា ពីសប្តាហ៍ក្រោយកីឡាករទាំងអស់របស់Juventusនឹងត្រូវធ្វើដំណើរត្រឡប់ មកក្លឹបវិញហើយរក្សាខ្លួននៅទីនេះ១៤ថ្ងៃដើម្បីធានា ដល់ការហ្វឹកហាត់របស់ពួកគេឡើងវិញក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top