អាមេរិក៖ Apple Watchរបស់ក្រុមហ៊ុន Apple ស៊េរីថ្មី អាចជួយអ្នកប្រើប្រាស់ មិនឲ្យលង់ទឹកក្នុងខ្លួន នៅពេលដែលពួកគេរកឃើញ បរិមាណទឹកច្រើនហើយ បន្ទាប់មកជូនដំណឹង ដល់សេវាកម្មបន្ទាន់ សម្រាប់ជំនួយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានចេញផ្សាយប៉ាតង់ សម្រាប់ឧបករណ៍ចាប់សញ្ញា ដែលរកឃើញបរិមាណទឹក ដែលអ្នកប្រើប្រាស់ បានរងផ្តល់ប៉ះពាល់ ។ ប្រសិនបើចំនួនទឹក ត្រូវបានដឹងដោយបច្ចេកវិទ្យា កម្មវិធីមួយនឹងកំណត់ថា តើអ្នកពាក់មានបញ្ហាហើយជូនដំណឹង ដល់សេវាកម្មបន្ទាន់ សម្រាប់ជំនួយ ។
ប្រព័ន្ធនេះ នឹងកំណត់តួទឹកទាក់ទង នឹងគំរូទឹក ដែលចាប់យកដោយ ឧបករណ៍ចាប់សញ្ញា ដើម្បីចង្អុលបង្ហាញទីតាំងភូមិសាស្ត្រ របស់អ្នកប្រើប្រាស់ដែលអនុញ្ញាត ឲ្យក្រុមជួយសង្គ្រោះរកឃើញ ។
បើយោងតាម AppleInsider ថា ប៉ាតង់ដែលមានចំណងជើងថា“ ឧបករណ៍ អេឡិចត្រូនិកចល័ត ជាដៃគូសុខភាព” ពិពណ៌នាអំពីប្រព័ន្ធ នៃឧបករណ៍ចាប់សញ្ញា ដែលធ្វើការជាមួយគ្នា ដើម្បីកំណត់ថា តើអ្នកប្រើប្រាស់មានបញ្ហា និងត្រូវការជំនួយឬអត់ ។
ឧបករណ៏ទីមួយ នឹងវិភាគបរិមាណទឹក ដែលនៅព័ទ្ធជុំវិញមនុស្ស ដែលនឹងធ្វើឲ្យឧបករណ៍ ចាប់សញ្ញាផ្សេងទៀត សកម្មដើម្បីកំណត់លក្ខណៈសម្បត្តិនៃទឹក ៕
ដោយ៖លី ភីលីព