កីឡា

សូត្រ វាសនា ប៉ះថន ភឿត នៃការប្រកួតប្រដាល់ ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ សូត្រ វាសនា ក្លិបបក្សីស្លាបដែក ប៉ះជាមួយប្រដាល់ ថន ភឿត ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម រីឯអ្នកប្រដាល់ រិន ដេវីត ក្លិប នាគរាជចតុមុខប្រកួត ជាមួយអ្នកប្រដាល់ ម៉ន វ៉ាន់នី ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៥គីឡូក្រាម នៃព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា សូត្រ វាសនា និងថន ភឿត ជើងខ្លាំងទាំង២នាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក។ សម្រាប់សូត្រ វាសនា វាយលឿន រហ័ស និង ខ្លាំង ព្រមទាំងមានផ្លែល្អថែមទៀត។ យ៉ាងណាសំណាង គេជាអ្នកប្រដាល់ ដែលមានកម្លាំងកាយសម្បទារឹងមាំ និងចិត្តប្រដាល់ធំ មិនញញើត ចំពោះគូប្រកួតឡើយ ។

ចំពោះ ថន ភឿត វិញ អតីតកាលរបស់គេ ក៏មិនជាអស្ចារ្យដែរ ទោះបីគេជាអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង ក៏ដោយ តែគេពុំដែលមានឱកាស ប្រកួតជាមួយ អ្នកប្រដាល់បរទេសឡើយ។ គេជាអ្នកប្រដាល់ ដែលវាយចេញខ្លាំង តែការវ៉ៃចេញរបស់គេ មិនសូវមានកលល្បិចឡើយ ហើយសម្រាប់ការប្រកួតនេះ ទំនងជា សូត្រ វាសនា មានឱកាសឈ្នះ ច្រើនជាងហើយ ។

ចំពោះអ្នកប្រដាល់ រិន ដេវីត ក្លិប នាគរាជចតុមុខប្រកួត ជាមួយអ្នកប្រដាល់ ម៉ន វ៉ាន់នី ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៥គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ រិន ដេវីត ជាអ្នកប្រដាល់ជើងខ្លាំង ជំនាន់ក្រោយ ចំពោះ ម៉ន វ៉ាន់នី គេជាអ្នកប្រដាល់ ដែលមានឈ្មោះ បោះសម្លេងមុន តែសម្រាប់ការប្រកួតនេះ មិនទាន់ប្រាកដថា ម៉ន វ៉ាន់នី នឹងឈ្នះដាច់ខាតនោះទេ ព្រោះរិន ដេវីត មួយរយៈនេះ គេបានយកឈ្នះ អ្នកប្រដាល់ជើងចាស់ ដែលមានឈ្មោះ បោះសម្លេង បានមិនតិចនាក់ឡើយ ។ ជំនួបរវាងអ្នកប្រដាល់ ទាំង ២ រូបនេះ រវាងអ្នកឈ្នះ និងអ្នកចាញ់ ប្រាកដជាទ្រមខ្លួន ដូចគ្នា ជាមិនខានឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top