ព្រឹត្តិការណ៍

រុស្សីដាក់ទ័ព រាប់ពាន់នាក់ ឲ្យនៅដាច់ដោយឡែក ក្រោយកោះហៅពួកគេ ដើម្បីដើរក្បួនយោធា ដ៏ធំបំផុតមួយ របស់ប្រទេស

មូស្គូ ៖ នៅថ្ងៃអង្គារទី២១ ខែមេសានេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ខ្លួនបានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ ឱ្យនៅដាច់ដោយឡែកពីគ្នា រយៈពេលពីរសប្តាហ៍ បន្ទាប់ពីការធ្វើ សមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូ ត្រូវបានលប់ចោល។

យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់ គឺបានត្រៀមខ្លួនត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃជ័យជំនះក្នុង សង្គ្រាមលោកលើកទី២ របស់សហភាពសូវៀត ហើយក៏ជាព្រឹត្តិការណ៍ ដែលវិមានក្រឹមឡាំងសង្ឃឹមថា នឹងអាចបង្ហាញនូវកម្លាំងសាច់ដុំ ផ្នែកយោធានិងការទូត របស់រុស្ស៊ីផងដែរ ។

ប៉ុន្តែមុនការចាប់ផ្តើម លោកប្រធានាធិបតីរុស្សី លោកពូទីន ក៏បានសម្រេចចិត្តក្នុងការលប់ចោល ព្រឹត្តិការណ៍ទៅវិញ កាលពីសប្តាហ៍មុនហើយ មិនបានធ្វើការកំណត់ថា តើពេលនេះនឹងអាចធ្វើវាឡើងវិញ នៅឡើយដែរ ដោយសារតែបារម្ភខ្លាំង អំពីជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top