ព្រឹត្តិការណ៍

សេដ្ឋកិច្ចកូរ៉េខាងត្បូង ធ្លាក់ចុះ ១,៤ភាគរយ មិនធ្លាប់មានជាលេីកដំបូង ចាប់តាំងពីឆ្នាំ២០០៨

សេអ៊ូល៖ ធនាគារកូរ៉េ (BOK) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ១,៤ ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ដោយសារតែជំងឺរាតត្បាត ដែលបានរាតត្បាតទិន្នផលឧស្សាហកម្ម ការចំណាយរបស់អ្នកប្រើប្រាស់ និងទីផ្សារការងារ។

ធនាគារបានបង្ហាញពី ការធ្លាក់ចុះយ៉ាងខ្លាំងបំផុត ប្រចាំត្រីមាសចាប់តាំងពីត្រីមាសទី៤ នៃឆ្នាំ២០០៨ នៅពេលសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះ ៣,៣ភាគរយនៅត្រីមាស។

ទោះជាយ៉ាងណាផលិតផល ក្នុងស្រុកសរុបនៅត្រីមាសទីមួយ លើសពីការរំពឹងទុករបស់ទីផ្សារ។ ការស្ទង់មតិមួយធ្វើឡើង ដោយសារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុរបស់ទីភ្នាក់ងារយ៉ុនហាប់ បានរំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងធ្លាក់ចុះ ១,៨១ភាគរយនៅក្នុងត្រីមាសនេះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top