សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Facebook បានដាក់ឲ្យប្រើប្រាស់កម្មវិធី Messenger Kids របស់ខ្លួនទៅកាន់ប្រទេសចំនួន ៧០ ដោយនិយាយថា វាអាចជួយកុមារដោះស្រាយ បញ្ហាប្រឈមនៃការរៀនសូត្រ ពីចម្ងាយ និងភាពឯកោ ក្នុងអំឡុងពេលចាក់សោរមេរោគកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កម្មវិធីនេះ មានគោលបំណង ផ្តោតលើកុមារអាយុក្រោម ១៣ ឆ្នាំហើយក៏នឹងបន្ថែមមុខងារ “ មិត្តភាព ត្រូវបានត្រួតត្រា” ដែលអាចឲ្យឪពុកម្តាយយល់ព្រម លើបណ្តាញភ្ជាប់ថ្មី ដោយចាប់ផ្តើមពីសហរដ្ឋអាមេរិក និងចាប់ផ្តើមចេញ ទៅបណ្តាប្រទេសដទៃទៀត។ ប្រធានផ្នែកសុវត្ថិភាព ទូទាំងពិភពលោករបស់ Facebook លោក Antigone Davis បាននិយាយថា ដោយសាលារៀន ត្រូវបានបិទទ្វារ ហើយមនុស្សឃ្លាតឆ្ងាយពីឪពុកម្តាយ កំពុងងាកទៅរកបច្ចេកវិទ្យា ច្រើនជាងពេលណាៗទាំងអស់ ដើម្បីជួយកូន ៗ របស់ពួកគេភ្ជាប់ទំនាក់ទំនង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
កម្មវិធី Messenger Kids គឺជាកម្មវិធីជជែកកម្សាន្ត និងផ្ញើសារជួយឲ្យក្មេងៗ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារនៅក្នុងលំហរ ដែលគ្រប់គ្រងដោយឪពុកម្តាយ។ ថ្ងៃនេះយើងចាប់ផ្តើម ដាក់កម្មវិធី Messenger Kids ទៅកាន់ប្រទេសជាច្រើន ហើយយើងបន្ថែមជម្រើសថ្មី សម្រាប់ឪពុកម្តាយ ដើម្បីភ្ជាប់កុមារជាមួយមិត្តភក្តិ។
កម្មវិធី Messenger Kids ត្រូវបានបង្កើតឡើង នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៧ ហើយបានពង្រីក ទៅប្រទេសកាណាដា និងបណ្តាប្រទេសមួយចំនួនតូច ក្នុងគោលបំណង ផ្តោតលើកុមារ ដែលមានអាយុតិច សម្រាប់គណនី Facebook។ ជាមួយនឹងការផ្លាស់ប្តូរ ដែលបានប្រកាស ហើយកុមារនឹងអាចភ្ជាប់ជាក្រុម ដើម្បីជួយសម្រួលដល់ការរៀនសូត្រ ក្រោមការគ្រប់គ្រង របស់ឪពុកម្តាយ៕ ដោយ៖លី ភីលីព