ព្រឹត្តិការណ៍

សង្ស័យថា រុស្ស៊ីបញ្ជូនរថក្រោះជំនាន់ថ្មី Armata ទៅដល់ស៊ីរីហើយ ដើម្បីតេស្ត

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា រដ្ឋាភិបាលរុស្ស៊ីបានបង្ហើបឱ្យដឹងថា រថក្រោះចម្បាំងប្រភេទ T-14 Armata ជាជំនាន់ថ្មីរបស់ខ្លួន ត្រូវបានដឹកជញ្ជូន ទៅដល់ប្រទេសស៊ីរី និងដើម្បីប្រើប្រាស់។

រថក្រោះ Armata ដែលម៉ូដេលជំនាន់ថ្មី ក្រោមការ រចនាពីរថក្រោះជំនាន់មុន Armata neH ត្រូវបានគេបញ្ជូនទៅឲ្យ កងកំលាំងរុស្ស៊ី ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសស៊ីរី ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅ មិនទាន់មានការអះអាងច្បាស់ទេ ថាតើរថក្រោះបានប្រើប្រាស់ នៅក្នុងសមរភូមិណាមួយនៅឡើយ ឬអត់នោះទេ។

គួរឲ្យដឹងដែរថា ដំបូងឡើយ រដ្ឋាភិបាលនៃទីក្រុងមូស្គូ បានអះអាងថា ខ្លួននឹងផលិតឲ្យបាន Armatas រាប់ពាន់គ្រឿងនៅត្រឹមឆ្នាំ ២០២០ ប៉ុន្តែការពន្យារពេលផលិតកម្ម ពាក់កណ្តាលទសវត្ស មានន័យថា រុស្ស៊ីកំពុងតែមានរថក្រោះ ប្រយុទ្ធថ្មីនេះ មួយចំនួនតូចប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top