ក្នុងពេល ដែលស្ថានភាព វាយប្រហារ ដោយកូវីដ១៩ មិនទាន់ធូរស្រាលខ្លាំង នៅឡើយនៅអង់គ្លេស ចំណែកឯដំណើរការប្រកួតលីគ ក៏មិនទាន់អាចកំណត់ បានពេលវេលាប្រាកដ ដើម្បីត្រឡប់មកវិញដែរ ។
នៅថ្ងៃនេះគ្រូបង្វឹកក្លឹប West HamលោកDavid Moyes បានធ្វើការលើកឡើងថា សហព័ន្ធបាល់ទាត់អង់គ្លេស Premier League គួរតែធ្វើការងារដ៏សំខាន់មួយ ដើម្បីជួយសង្គ្រោះ វិស័យបាល់ទាត់អង់គ្លេស ហើយជាពិសេសនោះគឺថា មិនត្រូវអនុញ្ញាតិឲ្យក្លឹបណាមួយ នៅអង់គ្លេស ក្ស័យធនឡើយ។
សម្រាប់លីគកំពូល អង់គ្លេស ហាក់មិនសូវជាមានបញ្ហាឡើយ នៅផ្នែកហិរញ្ញវតុ្ថ ប៉ុន្តែច្បាស់ណាស់ សម្រាប់លីកទី២ របស់អង់គ្លេសវិញ ពេលនេះក្លឹបទាំងអស់ កំពុងពិភាក្សាជាបន្ទាន់មួយ ដើម្បីដោះស្រាយ បញ្ហាហិរញ្ញវត្ថុ ដែលកំពុងក្លាយជា វិបត្តិដ៏ធំបំផុត របស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី