កីឡា

Neymar អន្ទះសារខ្លាំង ចង់ឲ្យការប្រកួត ត្រឡប់មកវិញ

មួយរយៈនេះ Neymar បានប្រកាន់ យកនូវរបបហ្វឹកហាត់ យ៉ាងតឹងរឹងបំផុត ក្នុងពេលដែលរូបគាត់ កំពុងស្ថិតក្នុងលក្ខខណ្ឌ សុខភាពល្អ និងរឹងម៉ាំងបំផុត ប៉ុន្តែការប្រកួតទាំងអស់ បែរជាមិនទាន់អាចត្រឡប់វិញ នៅឡើយដោយសារប្រទេស នៅបន្តបិទទ្វារដោយាសារ កូវីដ១៩នៅឡើយ ។

ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលក្លឹប Paris Saint-Germain កំពុងបន្តស្ថិតនៅក្រោមការ តាមដាននិងណែនាំពី សំណាក់គ្រូបង្វឹកសម្បទា Ricardo Rosa ក្នុងពេលដែលរូបគាត់ កំពុងស្នាក់នៅវិឡា របស់ខ្លួនក្នុងតំបន់ Mangaratiba ជិតទីក្រុង Rio de Janeiro ។

Neymar បាននិយាយថា មិនដឹងថាការប្រកួត នឹងអាចវិលត្រឡប់ពេលណា នៅឡើយទេ ដែលវាកំពុងធ្វើអោយគាត់ មានអារម្មណ៍ធុញថប់ និងអន្ទះសារបំផុត ។ Neymarបន្តទៀតថា កំពុងនឹកខ្លាំងការ ប្រកួតប្រជែងនិងបរិយាកាស ជាមួយនឹងក្លឹបនិងមិត្តរួមក្រុម ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top