ព្រឹត្តិការណ៍

ម៉ាឡេស៊ី បារម្ភអំពីវត្តមាន នាវាចម្បាំង នៅសមុទ្រចិនខាងត្បូង ដែលអាចនឹងឈាន ដល់ភាពតានតឹង

ញូដេលី៖ សមុទ្រចិនខាងត្បូង គឺជាតំបន់មានជម្លោះដែលការទាមទារត្រួតស៊ីគ្នា ត្រូវបានធ្វើឡើង ដោយប្រទេសចិន វៀតណាម ព្រុយណេ ហ្វីលីពីន កោះតៃវ៉ាន់ និងម៉ាឡេស៊ី។ កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាល ទីក្រុងប៉េកាំងបានចេញសេចក្តីប្រកាសស្តីពីអធិបតេយ្យ ភាពលើលក្ខណៈភូមិសាស្ត្រជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រទេសវៀតណាម បានតវ៉ាសិទ្ធិរបស់ចិន ក្នុងការធ្វើដូច្នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយអះអាងថា ជំហររបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺមានភាពទៀងទាត់ និងច្បាស់លាស់ ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វត្តមាននាវាចម្បាំងនិងនាវា នៅក្នុងតំបន់មានសក្តានុពល ក្នុងការបង្កើនភាពតានតឹង ដែលអាចបណ្តាល ឱ្យមានការគិតពិចារណាខុស។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និង ប្រទេសអូស្រ្តាលី បានចូលរួមក្នុងកប៉ាល់ស្រាវជ្រាវមួយ ដែលដាក់ពង្រាយដោយប្រទេសម៉ាឡេស៊ី ចំពេលដែលវិធីសាស្រ្តដ៏រឹងមាំ របស់ចិននៅក្នុងតំបន់ ។

រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី Y.B. Dato’ Seri Hishammuddin Tun Hussein បានមានប្រសាសន៍ថា“ ខ្ញុំដឹងនិងដឹងច្បាស់ អំពីស្ថានភាពនេះ។ យើងត្រូវចៀសវាងឧប្បត្តិហេតុ ដោយអចេតនានិងចៃដន្យ នៅក្នុងដែនទឹកទាំងនេះ។

ស្របពេលដែលច្បាប់អន្តរជាតិ ធានានូវសេរីភាពនាវាចរណ៍ វត្តមាននៃនាវាចម្បាំង និងនាវានៅសមុទ្រចិនខាងត្បូង មានសក្តានុពលក្នុងការបង្កើនភាពតានតឹង ដែលជាលទ្ធផលអាចធ្វើ ឱ្យមានភាពខុសប្រក្រតី ដែលអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់” ។

កាលពីដើមសប្តាហ៍នេះនាវាចម្បាំងអូស្ត្រាលីឈ្មោះ HMAS Parramatta ចូលរួមជាមួយនាវាចម្បាំងអាមេរិកចំនួន ៣ គ្រឿង ដែលកំពុងធ្វើសមយុទ្ធនៅក្បែរនាវាស្រាវជ្រាវរបស់ចិន ដែលត្រូវបានគេរាយការណ៍ថាកំពុងរុករកប្រេងនៅក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top