កីឡា

La Liga កំពុងប្រឈម បញ្ហាខ្លាំងក្រោយ រដ្ឋាភិបាលប្រកាស ដាក់បម្រាមទស្សនា ការប្រកួតនៅកីឡាដ្ឋាន ដល់ឆ្នាំ២០២១

យើងបានដឹងហើយថាតាំងតែពីថ្ងៃទី១០ ខែមិនាមកលីកកំពូលអេស្បាញ La Liga ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតមកដល់បច្ចុប្បន្នដោយសារតែ ការវាយប្រហារដោយកូវីដ១៩ នៅតែបន្តនៅឡើយ។អេស្បាញជាប្រទេសដែល ទទួលរងការវាយប្រហារខ្លាំងជាងគេមួយដែរក្នុងតំបន់អ៊ឺរ៉ុប បន្ទាប់ពីអ៊ីតាលីនិងអង់គ្លេស។

យោងតាមការបញ្ជាក់របស់ប្រធាន សហ័ពន្ធបាល់ទាត់អេស្បាញលោក Javier Tebas ចុងក្រោយនេះបានអះអាងច្បាស់ ហើយថាការប្រកួតនៅចំពោះមុខ ទស្សនិកជនទស្សនាផ្ទាល់ នឹងមិនអាចធ្វើឡើងបានឡើយក្នុងដំណាក់កាលនេះ ហើយធ្វើការខលប្រាប់ទៅកាន់ក្លឹបនានាបន្ថែមថា ពេលវេលានេះនឹងអាចអូសបន្លាយទៅដល់ឆ្នាំ២០២១ ដែលជាការកំណត់ដោយរដ្ឋាភិបាល។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ការមិនអាចដំណើរការប្រកួតបាននោះ បានធ្វើឲ្យមានការប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្លឹបជាច្រើនយ៉ាងខ្លាំងហើយតាមការស្ទាបស្ទង់ ជឿជាក់ថាទឹកប្រាក់សរុបប្រមាណជា៣០៦លានផោន រួចមកហើយដែរត្រូវបានខាតបង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top