ប៉េកាំង ៖ ប្រទេសចិន បានបញ្ជូន ក្រុមអ្នកជំនាញ មួយក្រុម របស់ខ្លួន ទៅកាន់ប្រទេស កូរ៉េខាងជើង រួមទាំងអ្នកជំនាញ ខាងវេជ្ជសាស្ត្រផងដែរ ដើម្បីផ្តល់ប្រឹក្សា ដល់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុននេះ បើយោងតាមមនុស្ស ៣ នាក់ បានតាមដានពីស្ថានការណ៍នេះ ជាប់បំផុត។
ដំណើរទស្សនកិច្ច របស់វេជ្ជបណ្ឌិត និងមន្រ្តីចិននេះផងដែរ ត្រូវបានកើតឡើងនៅចំពេល ដែលមានរបាយការណ៍ផ្ទុយគ្នា អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង។ កាសែតអន្តរជាតិធំៗ មិនអាចកំណត់ភ្លាមៗទេថា តើការធ្វើដំណើរ របស់ក្រុមជំនាញចិនលើកនេះ ពិតជាបានបង្ហាញសញ្ញាទាក់ទង នឹងសុខភាពរបស់គីម ដែរឬក៏យ៉ាងណា។
ប្រភពដដែល បាននិយាយថា គណៈប្រតិភូដែលដឹកនាំ ដោយសមាជិកជាន់ខ្ពស់ម្នាក់ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ របស់បក្សកុម្មុយនីស្តចិន CPC បានចាកចេញពីទីក្រុងប៉េកាំង ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍។ គួរឲ្យដឹងដែរថានាយកដ្ឋាននេះគឺ ជាស្ថាប័នដ៏សំខាន់របស់ប្រទេសចិន ដែលទាក់ទងជាមួយប្រទេស ជិតខាងកូរ៉េខាងជើង ៕
ប្រែសម្រួល៖ស៊ុនលី