កាសែតអង់គ្លេស ដ៏ល្បី The Sunsports នៅថ្ងៃសៅរ៍នេះ បានសរសេរថា លីគកំពូលអង់គ្លេសPremier Leagueនឹងអាចត្រឡប់ មកមានការប្រកួតវិញ ហើយនៅក្នុងពេល ប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែដោយការផ្សាយផ្ទាល់ តាមទូរទស្សន៍ប៉ុណ្ណោះ ជាផ្នែកមួយដើម្បីឲ្យពលរដ្ឋអង់គ្លេស មិនសូវមានអារម្មណ៍ធុញថប់ ក្នុងការបន្តស្នាក់នៅ ក្នុងផ្ទះរបស់ពួកគេ។
ផែនការលំអិត ត្រូវបានថ្លែង ដោយផ្ទាល់ពីសំណាក់ លោកនាយករដ្ឋមន្ត្រីBoris Johnson រួចរាល់ហើយដោយការប្រកួត នឹងត្រូវធ្វើឡើងដោយការបិទទ្វារ មិនមានទស្សនិកជនឡើយ ហើយការផ្សាយបន្តផ្ទាល់ នឹងត្រូវធ្វើឡើងដោយមិនមានការ ចំណាយលុយ ដើម្បីទស្សនាឡើយ។
ក្នុងនោះផងដែរ ផែនការ លំអិតអំពីការដំណើរ ការកីឡាផ្សេងទៀត ដូចជាវាយតេ្ននីស គ្រីកឃីត និងការប្រណាំងសេះ ជាដើម គឺត្រូវបានធ្វើឡើងរួចរាល់ ហើយនិងបានបញ្ជូនទៅកាន់ក្រសួង សុខាភិបាលនិងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យនិងសម្រេច ចិត្តចុងក្រោយមួយ ៕
ប្រែសម្រួល៖ស៊ុនលី