ព្រឹត្តិការណ៍

ប៉ាគីស្ថាន ចល័តមីស៊ីល វាយប្រហារពីដី ទៅអាកាសទៅកាន់ព្រំដែន ជាប់ប្រទេសឥណ្ឌា

បរទេស ៖ កងកម្លាំង របស់ប្រទេសប៉ាគីស្ថាន ហាក់កំពុងតែបង្កឲ្យមាន ភាពតានតឹងជាថ្មី ជាមួយប្រទេសឥណ្ឌា បន្ទាប់ពីរូបភាពផ្កាយរណប បានបង្ហាញឲ្យឃើញថា អាវុធយោធាប៉ាគីស្ថាន ត្រូវបានចល័តខិតចូលទៅកាន់តែជិត នឹងព្រំដែនជាប់ប្រទេសឥណ្ឌា ។

រូបភាពពីផ្កាយរណប ដែលត្រូវគេបង្ហោះលើបណ្ដាញសង្គម តាមសេចក្តីរាយការណ៍ បានបង្ហាញឲ្យឃើញថា កងទ័ពរបស់ប្រទេសបាគីស្ថាន នៅក្នុងខែកុម្ភៈ បានធ្វើការដាក់ពង្រាយប្រើប្រាស់ជាថ្មី នូវប្រព័ន្ធមីស៊ីល វាយប្រហារពីដីទៅក្នុងអាកាស ។

គួរបញ្ជាក់ថា មីស៊ីលនោះ ត្រូវបានគេគិតថា ត្រូវបានគេចល័ត ជាយុទ្ធសាស្ត្រទៅកាន់មូលដ្ឋាន យោធាមួយកន្លែង នៅក្នុងទីក្រុង ហើយអាវុធប្រភេទនេះ ត្រូវបានគេចល័ត ទៅក្នុងតំបន់នោះជាលើកដំបូង នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន ការពារជាតិឥណ្ឌា Defence News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top