ព្រឹត្តិការណ៍

អ្នកបើកយន្តហោះ របស់អាកាសចរណ៍ថៃ ក្លាយជាអ្នកដឹក អាហារដល់ផ្ទះ ក្រោយក្រុមហ៊ុន ផ្អាកប្រតិបត្តិការ

បរទេស៖ អ្នកកបើកយន្ដហោះ Jet-liner លោក Thanun Khantatatbumroong បានសម្រេចចិត្ត ចាប់ផ្តើមរត់ម៉ូតូ ដោយផ្តល់សេវា អាហារដល់ផ្ទះ បន្ទាប់ពីក្រុមហ៊ុន អាកាសចរណ៍របស់គាត់ បានផ្អាកសេវាកម្ម ក្នុងអំឡុងពេលមានវិបត្តិ Covid-19 ដោយកាត់បន្ថយប្រាក់ចំណូល របស់គាត់ជាង ៥០ ភាគរយ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អស់រយៈពេលជាងមួយខែហើយ ពេលនេះលោក Thanun បានប្រើម៉ូតូម៉ាក BMW R1200 GSA របស់គាត់ ដើម្បីដឹកម្ហូប និងភេសជ្ជៈ ទៅកាន់អតិថិជនរបស់ក្រុមហ៊ុន Grab ។

កាពីទែន Thanun ក៏បានចូលរួមជាមួយនាវិកយន្ដហោះផ្សេងទៀត ដើម្បីបង្កើតបណ្តាញ ចែកចាយផ្ទាល់របស់ពួកគេ ដែលកំពុងទាញ ប្រាក់ចំណូលច្រើនជាង ១.០០០ បាតក្នុងមួយថ្ងៃ។

លោកបាននិយាយថា“ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងបើកផ្លូវហោះហើរក្នុងស្រុក និងផ្លូវហោះហើរសំខាន់ ក្នុងពេលដ៏ខ្លីខាងមុខ” ប៉ុន្តែសេវាកម្មហោះហើរអន្តរជាតិ ធម្មតានឹងមិនដំណើរការ ឡើងវិញឡើយ រហូតដល់វិបត្តិ Covid-19 ត្រូវបានដោះស្រាយ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top