ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃសុក្របានបដិសេធ ការចោទប្រកាន់ របស់រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo អំពីតម្លាភាពរបស់ប្រទេសចិន ក្នុងការដោះស្រាយ អំពីការរីករាលដាល នៃជំងឺ COVID-១៩ ដោយនិយាយថា សុន្ទរកថា របស់លោក Pompeo មិនបានបង្ហាញការគោរព ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង របស់ប្រជាជនចិនឡើយ។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើករបស់លោក Geng Shuang និយាយនៅឯសន្និសីទសារព័ត៌មានមួយថា ការកត់សម្គាល់ ដោយគ្មានភស្តុតាង របស់លោក Pompeo គឺសម្រាប់គោលបំណង ស្តីបន្ទោសទៅលើអ្នកដទៃ ។
លោក Pompeo បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលចិន បានដឹងអំពីករណីដំបូងនៃ COVID-១៩ ប្រហែលជា នៅដើមខែវិច្ឆិកា ។
ចំណែកលោក Geng បាននិយាយថា“ លោក Pompeo មិនគួរគិតថាគាត់ អាចធ្វើសមាហរណកម្ម អ្នកដទៃតាមអំពើចិត្ត“ ប្រហែលជា” នោះទេ។
លោក Geng បានបន្ថែមថា ប្រទេសចិនតែងតែ ធ្វើសកម្មភាពប្រកបដោយ តម្លាភាពនិងការទទួលខុសត្រូវ នៅចំពោះមុខនៃជំងឺ COVID-19 ហើយបានរាយការណ៍ ពីការរីករាលដាល ដល់អង្គការសុខភាពពិភពលោក បានចែករំលែកលំដាប់ហ្សែន នៃវីរុសជាមួយប្រទេសដទៃទៀត និង អនុវត្តកិច្ចសហប្រតិបត្តិការ អន្តរជាតិលើការរាតត្បាត។ ការការពារ និងត្រួតពិនិត្យទាំងអស់ “នៅពេលវេលាដំបូងបំផុត” ដែលជា “អង្គហេតុដែលអាចទទួលយកបាន” ៕
ប្រែសម្រួលៈ ណៃ តុលា