ព្រឹត្តិការណ៍

អារ៉ាប់ប៊ីសាអូឌីត ជ្រើសរើសក្រុមហ៊ុន HSBC និង SMBC របស់ជប៉ុន សម្រាប់ ប្រាក់កម្ចី ១០ ពាន់លានដុល្លារ

ឌូបៃ ៖ ប្រភព២ ដែលជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានជ្រើសរើស យកក្រុមហ៊ុន HSBC និងធនាគារ Sumitomo Mitsui Banking Corporation (SMBC) របស់ប្រទេសជប៉ុន ដើម្បីសម្របសម្រួល កិច្ចចរចាជាមួយធនាគារ ផ្សេងទៀត សម្រាប់ប្រាក់កម្ចីប្រហែល ១០ ពាន់លានដុល្លារ ដែលក្រុមហ៊ុនយក្សប្រេង គ្រោងនឹងស្វែងរកយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពព័ត៌មានបានប្រាប់ថា ការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយក្រុមហ៊ុនក្នុងការទិញ យកភាគហ៊ុនចំនួន ៧០ភាគរយ របស់ខ្លួននៅក្នុងសាជីវកម្មឧស្សាហកម្ម មូលដ្ឋានអារ៉ាប៊ីសាអ៊ូឌីត (SABIC) ពីមូលនិធិវិនិយោគសាធារណៈ របស់អារ៉ាប់ប៊ីសាអូឌីត មានតម្លៃជិត ៧០ ពាន់លានដុល្លារ ។

ប្រភពមួយ ក្នុងចំណោមប្រភព បាននិយាយដោយ មិនបញ្ចេញឈ្មោះថា ធនាគារទាំង២ កំពុងសម្របសម្រួលប្រាក់កម្ចី ដោយទម្លាក់ចំនួនដ៏ច្រើន ។ ក្រុមហ៊ុន Aramco មិនបានអត្ថាធិប្បាយអំពីជម្រើស របស់ធនាគារទេ ប៉ុន្តែបាននិយាយថា ខ្លួនបានបន្តពិនិត្យមើល ជម្រើសហិរញ្ញវត្ថុរបស់ខ្លួន“ ជាផ្នែកមួយនៃដំណើរការធម្មតារបស់ខ្លួន ខណៈដែលការរក្សាតារាងតុល្យភាព និងភាពធន់ របស់ខ្លួនដោយប្រុងប្រយ័ត្ន” ៕
ដោយ៖លី ភីលីព

Most Popular

To Top