បរទេស៖ទីភ្នាក់ងារចិនស៊ិនហូចេញផ្សាយនៅថ្ងៃចន្ទទី២៧ខែមេសានេះបានឲ្យដឹងថា គណៈកម្មាទេសចរណ៍អឺរ៉ុប ដែលហៅកាត់ថាETC ដែលជាអង្គការទេសចរណ៍ធំបំផុត របស់អឺរ៉ុបបានបង្ហាញ តួលេខថាវិស័យទេសចរណ៍អឺរ៉ុបត្រូវ ការថវិកាចំនួនយ៉ាង ហោចណាស់ ៣៧៥ ពាន់ប៊ីលានអឺរ៉ូដើម្បីងើបឡើងវិញពី វិបត្តិដែលបណ្តាលមកពីជំងឺ រាតត្បាតកូវីដ១៩។
លោក Eduardo Santander នាយកប្រតិបតិ្តនៃសហភាពអ៊ឺរ៉ុបកន្លងមកធ្លាប់បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍មួយថាការប៉ាន់ របស់សហភាពអ៊ឺរ៉ុបគឺមានប្រហែលជា ២៥៥ ពាន់ប៊ីលានអឺរ៉ូដើម្បីជួយរដ្ឋជាសមាជិកឱ្យងើបឡើងវិញនូវឧស្សាហកម្មគ្មានផ្សេងមួយនេះ និងប្រហែល ១២០ ពាន់ប៊ីលានអឺរ៉ូបន្ថែមទៀតសម្រាប់ការ វិនិយោគបន្ថែមនិងដើម្បីជួយដល់សហគ្រិននិងប្រតិបត្តិករ ក្នុងស្តារប្រតិបត្តិការរបស់ពួកគេឡើងវិញ
ក្នុងពេលដែល ទេសចរណ៍អឺរ៉ុបកំពុងជាប់នៅទ្រឹងដោយសារវិធានការណ៍រឹតត្បិតដែលបានអនុម័ត ដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបដើម្បីព្យាយាម ទប់ស្កាត់ជំងឺរាតត្បាតរួមទាំងដែនកំណត់នៃការធ្វើដំណើរ រវាងប្រទេសនានានោះមកដល់ពេលនេះជាលទ្ធផល ទេសចរណ៍បានធ្លាក់ចុះពី ១០០ ភាគរយដល់០ទៅហើយ។
ETCជាអង្គការទេសចរណ៍ធមបំផុតមួយនៅអ៊ឺរ៉ុបមានទីតាំងធំនៅទីក្រុងប្រ៊ូស៊ែលប្រទេសប៊ែលហ្សិកហើយខ្លួនមានសាខានៅតាមបណ្តាប្រទេសជា សមាជិកទាំងអ់៣៣កន្លែងផងដែរ៕ប្រែសម្រួល៖ស៊ុនលី