បរទេស ៖ នៅថ្ងៃចន្ទសប្ដាហ៍នេះ មន្ទីរបញ្ចកោណ បានចេញជាផ្លូវការ នូវវីដេអូឃ្លិបចំនួន៣ ដែលពីឡុតទ័ពជើងទឹកថតបាន បង្ហាញឲ្យឃើញនូវវត្តមាន នៃបាតុភូតដែនអាកាស ដែលមិនស្គាល់អត្តសញ្ញាណ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។
នៅក្នុងចំណោមវីដេអូឃ្លិបទាំង៣នោះ វីដេអូឃ្លិបមួយថតក្នុងឆ្នាំ២០០៤ និងវីដេអូឃ្លិប២ទៀត ថតក្នុងឆ្នាំ២០១៧ កំពុងត្រូវបានគេចែករំលែកតៗគ្នា ចាប់តាំងពីវាបានបែកធ្លាយក្រៅផ្លូវការមកម្ល៉េះ ហើយនាពេលថ្មីៗនេះ ទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ថាវីដេអូ ទាំងនោះគឺជាការពិត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណ បាននិយាយថា វីដេអូទាំងនោះ ត្រូវបានចេញជាផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងគោលបំណងជំរះចោល នូវការយល់ខុស របស់សាធារណជនថា តើវីដេអូឃ្លិប ដែលកំពុងត្រូវគេចែករំលែកតៗគ្នានោះ ជាការពិតឬក៏មិនមែន ឬក៏ថា មានវីដេអូឃ្លិបថែមទៀតឬក៏អត់៕
ប្រែសម្រួល៖ប៉ាង កុង