ចិន ៖ របាយការណ៍ របស់មជ្ឈមណ្ឌលព័ត៌មាន បណ្តាញអ៊ីនធើណេតចិន បាននិយាយថា ចំនួនប្រជាជនចិន ដែលប្រើប្រាស់អ៊ីនធើណេត មានចំនួនលើសពី ៩០០ លាននាក់គិតត្រឹមខែមីនា ដោយមានអ្នកប្រើប្រាស់អ៊ីនធើណេត ប្រមាណ ៧១០ លាននាក់ និង ជាង ៤០០ លាននាក់ ប្រើប្រាស់វាសម្រាប់គោល បំណងអប់រំយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
អ្នកប្រើប្រាស់អ៊ីនធើណេត នៅទូទាំងប្រទេស មានចំនួនសរុប ៩០៤ លាននាក់នៅចុងខែមីនានេះ កើនឡើង ៧៥,០៨ លាននាក់បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ហើយអត្រានៃការប្រើប្រាស់អ៊ីនធើណេត ឈានដល់ ៦៤,៥ ភាគរយ។ ក្នុងចំណោមប្រជាជនសរុប ៧១០ លាននាក់ បានទិញទំនិញតាមអ៊ីនធើណេតកើនឡើង ១៦,៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ហើយពួកគេបានទិញទំនិញដែលមានតម្លៃប្រហែល ១០,៦៣ ពាន់ពាន់លានយ័ន (១,៥ សែនកោដិដុល្លារអាមេរិក) ក្នុងឆ្នាំ ២០១៩ នេះតួនាទីយ៉ាងស្វាហាប់ក្នុងការលើកកម្ពស់វិស័យប្រើប្រាស់។
ពួកគេបានបន្តថា ទន្ទឹមនឹងនេះចំនួនប្រជាជន ដែលប្រើប្រាស់អ៊ីនធើណេត សម្រាប់គោលបំណងអប់រំមានចំនួន ៤២៣ លាននាក់គិតត្រឹមខែមីនាកើនឡើងជាង ១១០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ កំណើនរីកដុះដាល នៃឧស្សាហកម្មនេះ បានឆ្លើយតបនឹងតម្រូវការកាន់តែច្រើន របស់និស្សិតក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូរ៉ូណា។
បន្ថែមលើនេះកម្មវិធីកម្សាន្តតាមអ៊ីនធើណេត ក៏មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការរីករាលដាល នៃជំងឺនេះដោយមានអ្នកប្រើប្រាស់វីដេអូតាមអ៊ីនធើណេត ៨៥០ លាននាក់ និង ៦៣៥ លាននាក់ស្តាប់តន្ត្រី នៅក្នុងពិភពអ៊ីនធើណេត ៕
ដោយ៖លី ភីលីព