តូក្យូ ៖ រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ ជូននូវកម្មវិធីស្មាតហ្វូន ចាប់ពីដើមខែឧសភា ដោយព្រមានអ្នកប្រើប្រាស់ ប្រសិនបើពួកគេមានទំនាក់ទំនង ជាមួយនរណាម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសថ្មីនេះដែលបង្កើនការព្រួយបារម្ភ អំពីភាពឯកជនរបស់អ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ប្រព័ន្ធនេះផ្អែកលើកម្មវិធីទំនាក់ទំនង បង្កើតឡើងដោយរដ្ឋាភិបាលសិង្ហបុរី នឹងរកឃើញ និងកត់ត្រាទូរស័ព្ទក្បែរនោះ បានដំឡើងកម្មវិធី ។ នៅពេលអ្នកប្រើប្រាស់ម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគនេះ ផ្ញើសារជូនដំណឹងនឹងត្រូវបញ្ជូន ទៅអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ។
រដ្ឋមន្ត្រីគោលនយោបាយ បច្ចេកវិទ្យាព័ត៌មានលោក Naokazu Takemoto បានប្រាប់សន្និសីទសារព័ត៌មាន នាពេលថ្មីៗនេះថា វាជាមធ្យោបាយ ដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការបង្ការការរីករាលដាលនៃជំងឺនេះ ។
លោក Takemoto បាននិយាយថា វានឹងមានអត្ថន័យ ប្រសិនបើមនុស្សគ្រប់គ្នា ប្រើកម្មវិធីដូច្នេះយើងនឹងខិតខំលើកកម្ពស់វា ។ រដ្ឋាភិបាលបានធ្វើការ ជាមួយក្រមអង្គការ មិនស្វែងរកប្រាក់ចំណេញ សម្រាប់ប្រទេសជប៉ុនដើម្បីបង្កើតកម្មវិធីនេះ ។
សូហ្វវែរនេះនឹងរក្សាកំណត់ត្រា បានអ៊ិនគ្រីបអំពី ពេលវេលាកាលបរិច្ឆេទ និងរយៈពេលនៃការទាក់ទងជិតស្និទ្ធ ជាមួយអ្នកប្រើប្រាស់កម្មវិធីផ្សេងទៀត ប៉ុន្តែនឹងមិនតាមដានទិន្នន័យទីតាំង ភូមិសាស្ត្ររបស់ពួកគេ ដោយសារតែការព្រួយបារម្ភអំពីភាពឯកជន៕
ដោយ៖លី ភីលីព