ព្រឹត្តិការណ៍

ក្រុមការងារណាតូ ឈប់រាយការណ៍ ពីការវាយប្រហារ ពួកតាលីបង់ នៅអាហ្វហ្គានីស្ថាន

បរទេស៖ ក្រុមការងារណាតូដឹកនាំ ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានឈប់ចេញព័ត៌មាន ស្តីពីចំនួននៃការវាយប្រហារ របស់ពួកតាលីបង់ ដោយបច្ចុប្បន្ននេះ ត្រូវគេគិតថា ព័ត៌មានមានភាពរសើបខ្លាំង ក្នុងការចេញផ្សព្វផ្សាយ។

អគ្គអធិការកិច្ចពិសេស ទទួលបន្ទុកស្ថាបនា អាហ្វហ្គានីស្ថាន ឡើងវិញ ដែលរដ្ឋសភាអាមេរិក បង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីឲ្យឃ្លាំមើល ប្រាក់មូលនិធិអាមេរិក ដែលចំណាយនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ ក្នុងរបាយការណ៍ នាថ្ងៃសុក្រនេះថា កងកម្លាំងចម្រុះ ដកហូតទិន្នន័យ ស្តីពីការវាយប្រហារធ្វើឡើង ដោយសត្រូវ។

អគ្គអធិការកិច្ចពិសេស លោក John Sopko បានមានប្រសាសន៍ថា កងកម្លាំងចម្រុះលើកយក ពីភាពរសើបនៃកិច្ចចរចាគ្នា កំពុងតែប្រព្រឹត្តទៅ រវាងពួកតាលីបង់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក ថាជាមូលហេតុ នៃការផ្អាកចេញព័ត៌មាននោះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top