អេហ្ស៊ីប ៖ សាកសព របស់ក្មេងស្រី ជំទង់ម្នាក់ ដែលលម្អខ្លួន ទៅដោយគ្រឿងអលង្ការថ្លៃៗ ជាមួយសម្លៀកបំពាក់កូនក្រមុំ របស់នាងត្រូវបានគេរកឃើញ នៅខាងក្នុងមឈូសឈើ អាយុ៣,៥០០ឆ្នាំជិតទីក្រុង Luxor នៃប្រទេសអេហ្ស៊ីប យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
អ្នកបុរាណវិទ្យាអេស្ប៉ាញ បានរកឃើញសាកសពរបស់ក្មេងស្រីនេះ ក្នុងកំឡុងពេលជីកក្បែរទីក្រុង Luxor ក្នុងប្រទេសអេហ្ស៊ីប ហើយនិយាយថា នាងប្រហែលជាមានអាយុ ១៥ ឬ ១៦ ឆ្នាំនៅពេលនាងស្លាប់ ។ ក្មេងស្រីនោះបានពាក់ក្រវិលវង់ពីរ ដែលស្រោបដោយស្ពាន់ក្នុងត្រចៀកមួយ ចិញ្ចៀនពីរនៅលើម្រាមដៃ របស់នាង និងខ្សែក៤នៅលើកញ្ចឹងករបស់នាង។
អ្នកបុរាណវិទ្យាបានបន្តថា ក្មេងស្រីនេះ ទំនងជារស់នៅចន្លោះឆ្នាំ ១៥៨០ មុនគ.ស ទៅ១៥៥០ មុនគ. សក្នុងរាជវង្សទី១៧ ក្រុមនេះបានរកឃើញ ស្បែកជើងមួយ គូដែលត្រូវបានថែរក្សាយ៉ាងល្អ ។ បុរាណវិទូកំពុងជីកទីធ្លាបើកចំហរនៅជិត Luxor គឺជិតផ្នូរ របស់ឧត្តមសេនីយ៍រាជវង្សទី១៨ មុនគម្រោងសាងសង់ថ្មីមួយ នៅក្នុងតំបន់នេះ។
ក្មេងជំទង់នេះត្រូវបានគេរកឃើញ នៅក្នុងមឈូសទំហំ ៥ ហ្វីត៧អ៊ីញនៅក្នុងមឈូសឈើមួយរុំ ដោយក្រណាត់កប្បាស។ ទោះយ៉ាងណាមឈូសស្ថិតក្នុងស្ថានភាពល្អ បើយោងតាមក្រុមស្រាវជ្រាវ បាននិយាយថា វាកើតឡើងពីសម័យកាលអេហ្ស៊ីប ក្រោមត្រូវបានគ្រប់គ្រងដោយ Hyksos ដោយមានព្រះចៅផារ៉ាអុងគ្រប់គ្រង តែតំបន់ជុំវិញប៉ុណ្ណោះ។
មឈូសនេះត្រូវបានឆ្លាក់ ចេញពីគល់ឈើមួយដើម ដែលមានរាងជាសត្វស្វាហើយ នៅពេលដែលការស្លាប់របស់នាង ត្រូវបានគេលាបពណ៌ស និងលាបពណ៌ក្រហម ៕ ដោយ៖លី ភីលីព