នៅថ្ងៃនេះអតីតកីឡាករឆ្នើមរបស់ក្លឹបមេឃខៀវ Man Cityនិងជម្រើសជាតិអង់គ្លេសលោក Shaun Wrigth Phillips បានរំលឹកនិងសារភាពថាមានគ្រាមួយនោះគាត់ស្ទើរតែចេញពីការប្រកួតដោយសារតែ សកម្មភាពរើសអើងពូជសាសន៍ពីសំណាក់ អ្នកគាំទ្របាល់ទាត់។
តារាល្បីរបស់អង់គ្លេសមាឌតូចស្បែកខ្មៅរូបនេះ បាននិយាយការប្រកួតមួយនាទីក្រុងម៉ាឌ្រីដកាល ពីឆ្នាំ២០០៤រូបគាត់និងកីឡាករ៧នាក់ទៀតត្រូវបានក្រុមអ្នកគាំទ្រ ស្រែកឌឺដងថាជាសត្វស្វា។បុរសវ័យ៣៨ឆ្នាំរូបនេះ បាននិយាយថាគាត់ស្ទើរតែសម្រេចចិត្តដើរចេញទាំងពាក់កណ្តាល ប្រកួតប៉ុន្តែដោយសារមានគោលការណ៍ ហាមឃាត់ករណីនេះទើបធ្វើឲ្យគាត់ប្តូរចិត្តភ្លាមៗ។
ព្រឹត្តិការណ៍នោះបានធ្វើឲ្យPhillips ចងចាំមិនភ្លេចនោះទេហើយហេតុការណ៍នោះផងដែរសហព័ន្ធ បាល់ទាត់អេស្បាញក៏បានទទួលរងការពិន័យប្រមាណជា ៤៥០០០ផោនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
