មកដល់ថ្ងៃនេះ ក្លឹបបាល់ទាត់អាជីព ព្រមទាំងតំណាង ទាំងអស់ របស់នៅលីកកំពូលអាល្លឺម៉ង បានព្យាយាមបន្តធ្វើការងារវាស់វែង និងថែរក្សាអនាម័យ ដើម្បីសុវត្ថិភាពពីកូវីដ១៩ ធ្វើយ៉ាងណាបង្ខំឲ្យរដ្ឋាភិបាល ក្នុងការសម្រេចចិត្តអនុញ្ញាតិ ឲ្យលីកអាចដំណើរការឡើងវិញ បានចាប់ពីថ្ងៃទី១៦ ខែឧសភានេះឡើងវិញ។
ដោយមានសហការ ជាមួយសមាគមបាល់ទាត់ ខ្លួនបានប្រកាសបន្តកម្មវិធីតេស្ត ជាប្រចាំដល់កីឡាករព្រមទាំង សមាជិកគ្រួសារ របស់កីឡាករផង ។ កាលពីថ្ងៃពុធកន្លងទៅនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានរដ្ឋទាំង ១៦ ត្រូវបានគេនិយាយថានឹងសម្រេចចិត្ត អំពីការចាប់ផ្តើមសកម្មភាព លីករបស់ខ្លួនឡើងវិញ ។
គួរបញ្ជាក់ថា កីឡាករទាំងឡាយព្រមទាំង សមាជិកគ្រួសាររបស់គេ នឹងត្រូវធ្វើតេស្តពីរដងក្នុងមួយសប្តាហ៍ ។ សមាគមបាល់ទាត់អាល្លឺម៉ង ឮក៏នឹងធ្វើការទាមទារពីក្រុមគ្រួសារ របស់កីឡាករដើម្បីបង្កើនការខិតខំប្រឹងប្រែង បន្តគោលការណ៍រក្សាគម្លាត សុវត្ថិភាពផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី

