ទីក្រុងប៉េកាំង៖ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយនៅក្នុងលិខិតមួយទៅកាន់ចលនា អូឡាំពិកដែលមានចំណងជើងថា អូឡាំពិក និងកូរ៉ូណាថា ចលនាប្រឆាំងនឹងមេរោគឆ្លង កំពុងកើតមានអាចជា ឱកាសដើម្បីពង្រឹងភាពពាក់ព័ន្ធនៃចលនាអូឡាំពិករបស់យើងនៅលើ ពិភពលោកយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ដើម្បីសម្រេចគោលបំណងនេះ លោកប្រធានបានអំពាវនាវ ឲ្យមានការកែទម្រង់របៀបវារៈអូឡាំពិក ២០២០ ជាពិសេសទាក់ទងទៅនឹងនិរន្តរភាព ក្នុងគោលបំណងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ និយាយអំពីការពន្យារពេល កីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានពន្យារពេលនោះ លោក Bach បានបញ្ជាក់ថា IOC នឹងចំណាយសម្រាប់ចំណែក របស់ខ្លួនចំពោះការចំណាយសម្រាប់ព្រឹត្តិការណ៍ ដែលបានពន្យារពេល ទាំងនេះដែលអាចមាន ចំនួនច្រើនរយលានដុល្លារអាមេរិក។
លោកបានបន្តថា យើងបានបញ្ជាក់យ៉ាងច្បាស់ថា IOC នឹងបន្តទទួលខុសត្រូវចំពោះ ចំណែករបស់ខ្លួននូវបន្ទុកប្រតិបត្តិការ និងចំណែកនៃការ ចំណាយសម្រាប់ព្រឹត្តិការណ៍បានពន្យារពេលទាំងនេះក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមាន ស្រាប់សម្រាប់ឆ្នាំ ២០២០ ដែលយើងមានជាមួយដៃគូ និងមិត្តភក្តិជប៉ុន របស់យើង៕

