សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីផែនការ បើកសាលារៀនឡើងវិញ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ គឺច្រើនជាងពីរខែបន្ទាប់ពី សាលារៀនត្រូវបានបិទ ដោយវិធានការបង្ការប្រឆាំងនឹងវីរុសថ្មី ដែលបានឆ្លងជាង ១០.០០០ នាក់។
រដ្ឋមន្រ្តីក្រសួងអប់រំបានឲ្យដឹង នៅក្នុងសន្និសីទកាសែតមួយថា “ចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ដែលមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីថ្ងៃឈប់សម្រាកសំខាន់ៗ នៅក្នុងខែឧសភា យើងនឹងជំរុញឱ្យបើកសាលារៀនឡើងវិញ នៅក្នុងដំណើរការជាបន្តបន្ទាប់” ។
យោងតាមផែនការនេះ សិស្សច្បងនៅវិទ្យាល័យ នឹងវិលត្រឡប់ទៅសាលារៀនវិញ នៅថ្ងៃទី១៣ ខែឧសភា ខណៈដែលថ្នាក់ផ្សេងទៀត នឹងវិលត្រឡប់ទៅសាលារៀនបន្តិចម្តងៗ នៅសប្តាហ៍បន្ទាប់ ៕
ដោយ ឈូក បូរ៉ា
