ព្រឹត្តិការណ៍

ក្រសួងការពារជាតិ អ៊ីស្រាអែល ទិញកូនដ្រូន បំផ្ទុះគ្រាប់ធុនតូច

បរទេស ៖ ក្រុមហ៊ុនផលិតប្រព័ន្ធ ការពារជាតិទំនើប Rafael តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា ក្រសួងការពារជាតិនៃប្រទេសអ៊ីស្រាអែល បានកុម្ម៉ង់ទិញកូនដ្រូនទម្ងន់៦,៦ផោន ឲ្យដល់កងទ័ពជើងគោក ដែលកំពុងតែធ្វើការងារ នៅតំបន់ជាយក្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបាននិយាយប្រាប់ដូច្នេះថា “យើងមានមោទនភាពជាខ្លាំងចំពោះកុងត្រានេះ ហើយយើងជឿថា ការទិញយកកូនដ្រូន Firefly ធ្វើឡើងដោយក្រសួង ការពារជាតិអ៊ីស្រាអែល ធ្វើបដិវត្តដ៏ធំចំពោះជំនឿកងទ័ពថ្មើរជើង នៅក្នុងចម្បំាងជាយក្រុង ដោយអាចអោយធ្វើការចូលរួមពាក់ព័ន្ធដ៏ជាក់លាក់ សម្រាប់ទីដែលមើល មិនឃើញដោយភ្នែក”។

ប៉ុន្តែក្រុមហ៊ុនការពារជាតិនោះ តាមសេចក្តីរាយការណ៍ មិនបានបញ្ជាក់ប្រាប់លម្អិតពីចំនួនទឹកប្រាក់ចំណាយ ឬក៏ចំនួនកូនដ្រូនដែលត្រូវផលិតនោះទេ។ ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ដែលមានទីស្នាក់ការកណ្ដាល នៅក្នុងទីក្រុងតេលអាវីវ គឺជាក្រុមហ៊ុនចុះកុងត្រាការពារជាតិដ៏ធំមួយ សម្រាប់ក្រសួងការពារជាតិអ៊ីស្រាអែល៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top