វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងថា លោកមានទំនុកចិត្ត ចំពោះការត្រៀមខ្លួន របស់កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានការផ្ទុះឡើង នូវវីរុសកូវីដ-១៩នេះ។
ថ្លែងជាមួយវិទ្យាស្ថានប៊ែកឃីង លោកបានកោតសរសើរ ដល់ឧត្តមសេនីយ៍ Robert Abrms មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូង ជាមួយនឹងការរក្សាកម្រិតត្រៀម ខ្លួនរបស់កងទ័ព ។
ដោយសំដៅទៅលើឈ្មោះផ្លូវការ របស់សាធារណរដ្ឋកូរ៉េថា“ ដូច្នេះខ្ញុំអាចនិយាយដោយទំនុកចិត្តថា យើងកំពុងការពារការត្រៀមខ្លួនប្រយុទ្ធនៅយប់នេះ ដែលយើងត្រូវការនៅលើឧបទ្វីប ជាមួយសម្ព័ន្ធមិត្ត របស់សាធារណរដ្ឋកូរ៉េ៕
ដោយ ឈូក បូរ៉ា


