ឥណ្ឌា ៖ ការសិក្សាថ្មីមួយ បានរកឃើញថា ការរលាយព្រិលនៅហិម៉ាឡៃយ៉ា កំពុងបង្កការរីករាលដាល នៃពពុះសារាយ ដែលមានជាតិពុលធំ ដែលជាអាចមើលឃើញពីទីអវកាស របស់ការស្រាវជ្រាវ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការស្រាវជ្រាវ របស់សហរដ្ឋអាមេរិក ផ្អែកលើរូបភាព របស់អង្គការណាសា បានរកឃើញផ្កា នៃពពួកសត្វសមុទ្រ Noctiluca scintillans ត្រូវបានគេស្គាល់ថា ជា “ ផ្កាភ្លើងសមុទ្រ” ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ជុំវិញសមុទ្រអារ៉ាប់។ Noctiluca scintillans ដែលជាសារពាង្គកាយ Planktonic មានទំហំមួយមីល្លីម៉ែត្រ ដោយមានសមត្ថភាពលូតលាស់ នៅក្នុងដែនទឹកឆ្នេរសមុទ្រ បង្កើតបានជាវាលស្មៅ និងក្រាស់ពណ៌បៃតង។
ពួកគេបានបន្តថា សារពាង្គកាយមានភាពធន់ទ្រាំ ដែលមិនធ្លាប់ស្គាល់កាលពី ២០ ឆ្នាំមុន បាននិងកំពុងរីកសាយភាយយ៉ាងល្បឿន គួរឲ្យព្រួយបារម្ភ នៅជុំវិញប្រទេសឥណ្ឌា ប៉ាគីស្ថាន និងប្រទេសដទៃទៀត។ ប៉ុន្តែផ្កាដែលរីកស្គុះស្គាយ Noctiluca កើតឡើងជារៀងរាល់ឆ្នាំ និងមានរយៈពេល ជាច្រើនខែបង្ខំឲ្យវា ដើរតួយ៉ាងសំខាន់ នៅក្នុងខ្សែសង្វាក់អាហារ នៅសមុទ្រអារ៉ាប់
នេះគំរាមកំហែង ដល់ភាពសម្បូរបែបនៃត្រីនៅក្នុងទឹក និងមុខងារបន្តរបស់ជលផល ដែលទ្រទ្រង់ប្រជាជន ១៥០ លាននាក់។ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការបាត់បង់ព្រិលជាបន្ត នៅលើតំបន់ហិម៉ាឡៃយ៉ា Tibbetan Plateu កំពុងជំរុញការពង្រីក Noctiluca ដោយធ្វើឲ្យផ្ទៃមហាសមុទ្រ មានភាពកក់ក្តៅ។
រូបភាពផ្កាយរណប របស់ណាសាភ្ជាប់ទំនាក់ទំនង នឹងការកើនឡើងនៃ Noctiluca នៅសមុទ្រ Arbian ជាមួយផ្ទាំងទឹកកករលាយ និងខ្យល់មូសុងរដូវរងាចុះខ្សោយ៕ ដោយ៖លី ភីលីព


