អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple and Google ចាប់ផ្តើមបញ្ចេញអំណាច ដោយបង្ហាញគំរូពីរបៀប ដែលកម្មវិធីប្រឈម នឹងជំងឺឆ្លងកូរ៉ូណា អាចកើតឡើង និងហាមឃាត់ការប្រើប្រាស់ សេវាកម្មទីតាំងក្នុងការបើកប្រព័ន្ធ GPS នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
តាមរាយការណ៍ដោយ The Vergeនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា បានផ្តល់គំរូពីប្រព័ន្ធចំណុច ប្រទាក់កម្មវិធីអាចមើល ទោះបីជាពួកគេ នឹងមិនបង្កើតកម្មវិធី ដោយខ្លួនឯងក៏ដោយ។ ជាពិសេសគំរូ ដែលរួមបញ្ចូលទាំងឧទាហរណ៍ នៃលេខកូដមានគោលបំណងបង្ហាញ អ្នកអភិវឌ្ឍន៍ពីរបៀប ដែលប្រព័ន្ធជូនដំណឹង ប្រើប្រាស់ Google និង Apple ។
ការរចនានេះក៏មានន័យថា ជាចំណុចលេចធ្លោ សម្រាប់អ្នកអភិវឌ្ឍន៍ ដែលធ្វើការក្នុងនាមទីភ្នាក់ងារ សុខភាពសាធារណៈ និងរដ្ឋាភិបាល ដើម្បីបង្កើតកម្មវិធីជូនដំណឹងដល់មនុស្ស នៅពេលពួកគេមានទំនាក់ទំនង ជិតស្និទ្ធជាមួយនរណាម្នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានCOVID-19 ។
ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុន Google និង Apple ក៏បានប្រកាសថា ពួកគេនឹងហាមឃាត់ការប្រើប្រាស់ ទីតាំងតាមដានសម្រាប់កម្មវិធីដែលប្រើ APIs របស់ខ្លួនដើម្បីជូនដំណឹង ដល់មនុស្សដែលពួកគេបានទាក់ទង ជាមួយអ្នកឆ្លងមេរោគ ។
ក្រុមហ៊ុនក៏បានបញ្ជា ឲ្យកម្មវិធីធ្វើការចែករុំកលែង ការធ្វើរោគវិនិច្ឆ័យវិជ្ជមាន និងប្រើតែដោយរដ្ឋាភិបាល សម្រាប់គោលបំណងតាមដាន ការរីករាលដាលនៃ COVID-១៩ ៕
ដោយ៖លី ភីលីព


