ព្រឹត្តិការណ៍

វ៉េណេស៊ុយអេឡា ចាប់ខ្លួនជនជាតិ អាមេរិកកាំងពីរនាក់ ដែលសង្ស័យថា បានរៀបគម្រោង ផ្តួលរំលំ ប្រធានាធិបតី ម៉ាឌូរ៉ូ

ការ៉ាកាស់៖ ជនជាតិអាមេរិក ០២នាក់ ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃច័ន្ទ ដោយសង្ស័យថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលបានចោទប្រកាន់ មេដឹកនាំប្រឆាំងដែលគាំទ្រ ដោយសហរដ្ឋអាមេរិក គឺលោក Juan Guaido ពីបទរៀបចំផែនការនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការចាប់ខ្លួននេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបាននិយាយថា ខ្លួនបានបង្រ្កាបជាមុន ចំពោះការឈ្លានពានតាមសមុទ្រ ដោយបានសម្លាប់ជនដៃដល់ ៨ នាក់ និងចាប់បានពីរនាក់ផ្សេងទៀត។

លោក ម៉ាឌូរ៉ូ បានបង្ហាញខ្លួន នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ដើម្បីបង្ហាញលិខិតឆ្លងដែន របស់ឈ្មោះ Luke Denman អាយុ ៣៤ ឆ្នាំនិង Airan Berry អាយុ ៤១ ឆ្នាំ និងបានប្រាប់មេបញ្ជាការយោធា វេណេស៊ុយអេឡាថា អ្នកទាំងពីរជាសមាជិក នៃកងកំលាំងសន្តិសុខ សហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top