Event

ក្រុមហ៊ុន ផលិតស្រាបៀរ កម្ពុជាប្រកាស ថ្ងៃប្រគល់រង្វាន់ រថយន្តទំនើប Porsche ដល់អ្នកឈ្នះទី២ ជាផ្លូវការហើយ

នៅថ្ងៃសៅរ៍ ទី ០៩ ខែ ឧសភានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជានឹងរៀបចំពិធីប្រគល់រង្វាន់រថយន្តទំនើបស៊េរីចុងក្រោយបំផុត Porsche Macan ដល់អ្នកមានសំណាងគាស់ឈ្នះទី២របស់ខ្លួនជាផ្លូវការ។

នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសលបានឱ្យដឹងថា ៖ « យើងនឹងប្រគល់រថយន្ត Porsche Macan ដល់លោក ពុំ ឆុង អ្នកឈ្នះរង្វាន់រថយន្តទី២នៅលើឆាកប្រគំតន្រ្តី Cambodia Brew The Beat ដោយធ្វើឡើងនៅស្ទូឌីយោហង្សមាស »។

គួរជម្រាបជូនថា ពិធីប្រគល់រង្វាន់រថយន្តពីស្រាបៀរ កម្ពុជានឹងត្រូវផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ។

Most Popular

To Top