កីឡា

អ្នករៀបចំកីឡាអូឡាំពិក ទីក្រុងប៉ារីស២០២៤ “Paris 2024” ប្តេជ្ញាមិនផ្លាស់ប្តូរ ‘DNA’ អូឡាំពិក

ប៉ារីស៖ ប្រធានគណៈកម្មាធិការ រៀបចំការប្រកួត បានឲ្យដឹងថា ថវិកាសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសបច្ចុប្បន្ន នៅតែមិនផ្លាស់ប្តូរ ទោះបីជាមានការរីករាលដាល នៃជំងឺឆ្លងក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Tony Estanguet បាននិយាយ នៅក្នុងសន្និសីទមួយថា គណៈកម្មាធិការរបស់លោក នឹងមិនឱនក្បាល ចំពោះការរិះគន់ពីខាងក្រៅ ដើម្បីផ្លាស់ប្តូរ DNA នៃព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ក្នុងរយៈពេល ៤ ឆ្នាំ។ លោក Estanguet ម្ចាស់ជើងឯកអូឡាំពិក៣ជំនាន់ នៅប្រទេសបារាំង ក្នុងទូកកានូបាននិយាយថា វិបត្តិនេះមិនទាន់ចប់ទេ ហើយយើងត្រូវតែ រក្សាភាពរាបទាបច្រើន ។ អ្វីដែលប្រាកដនោះគឺថា បញ្ហាប្រឈមនឹងធំធេង។

ប៉ុន្តែ Estanguet បានបន្ថែមទៀតថា មានរឿងជាច្រើន ដែលយើងមិនចង់ប៉ះ វាស្ថិតនៅក្នុង DNA នៃប៉ារីស ២០២៤ ដែលជាទស្សនីយភាពអារម្មណ៍រួមដ៏ខ្លាំងក្លា ព្រឹត្តិការណ៍បង្រួបបង្រួម ដ៏ស្រស់ស្អាតបំផុត ប្រទេសរបស់យើង មានសមត្ថភាពរៀបចំ។

Estanguet បានទទូចថា បច្ចុប្បន្ន គ្មានការចំណាយបន្ថែមណាមួយ ត្រូវបានកំណត់ទេ ទាំងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ (៣ ពាន់លានអឺរ៉ូក្នុងនោះ រួមមាន ១.៦ ពីរដ្ឋនិងអាជ្ញាធរមូលដ្ឋាន) ឬសម្រាប់ថវិការៀបចំ របស់ប៉ារីស -២០២៤ (៣,៨ ពាន់លានអឺរ៉ូ)៕ ដោយ៖លី ភីលីព

Most Popular

To Top