សេដ្ឋកិច្ច​

ពលរដ្ឋឥណ្ឌា១,៣ ពាន់ប៊ីលាននាក់ អត់មាន អ្នកណាទិញឡាន សូម្បីមួយគ្រឿងក្នុង ខែមេសាកន្លងមក

បរទេស៖បើនិយាយពីការអនុវត្តគោលការណ៍ ដាក់ខ្លួនឲ្យដាច់ដោយឡែកនោះ រដ្ឋាភិបាលឥណ្ឌាប្រហែលជាយើងអាចនិយាយថាជាប្រទេស ដែលទទួលបានភាពជោគជ័យ ជាងគេបើនិយាយពីតួលេខពលរដ្ឋសរុបដែលមានរហូតទៅដល់ ១,៣ពាន់ប៊ីលាននាក់។

លើសពីនេះតួលេខ០នៅក្នុងចំណោមពលរដ្ឋទូទាំងប្រទេស ត្រូវបាន គេរាយការណ៍កាលពីខែក្នុងមេសាដែលមិនមានរថយន្តសូម្បីតែមួយគ្រឿងត្រូវបានលក់ចេញ។ យោងតាមតួលេខដែលបានប្រកាសដោយ Business Today បានបញ្ជាក់ទៀតថានេះគឺជាលើកទី១ហើយមិនដែលមាននោះទេនៅពេលដែលក្រុមហ៊ុន ផលិតរថយន្តទាំងអស់ក្នុងប្រទេសដែលមានទំហំទីផ្សារទៅដល់១២០ពាន់ប៊ីលានដុល្លារប៉ុន្តែ មិនអាចលក់រថយន្តបានសូម្បីតែមួយគ្រឿងឡើយសម្រាប់ខែមេសានេះ។

ក្នុងនោះផងដែរចំពោះរថយន្តត្រាក់ទ័រដែលប្រទេស ឥណ្ឌាអាចនាំចេញវិញគឺមានត្រឹមតែ៥៤គ្រឿងហើយ ការលក់ចេញនៅក្នុងប្រទេស មានត្រឹមតែ ៤៧១៦គ្រឿងក្នុងខែមេសាដូចគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top