កីឡា

អ៊ុង កំសត់ ប៉ះហ៊ឹម សារ៉ាន លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ នៃខ្សែក្រវាត់ ខារ៉ាបាវ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ អ្នកប្រដាល់អ៊ុង កំសត់ មកពីក្លិបព្រៃ ទទឹងកីឡា ខេត្តបាត់ដំបង ប៉ះជាមួយ អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ហ៊ឹម សារ៉ាន សមាគម ប្រដាល់ក្រសួង ការពារជាតិប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

ជីវិតលើសង្វៀនរបស់ កំសត់ ប្រហាក់ប្រហែលនឹងខ្លាចាស់ ហ៊ឹម សារ៉ាន ប៉ុន្តែកំសត់ មិនមែនជាអ្នកប្រដាល់ ដែលមានឈ្មោះបោះសម្លេងនោះទេ។ ទោះបីគេតែងតែចូលរួម ក្នុងព្រឹត្តិការណ៍ ដណ្ដើមខ្សែក្រវាត់ជាច្រើន ព្រឹត្តិការណ៍ក៏ពិតមែន ដោយសារតែកំសត់មិនដែរ ប្រជែងបានជ័យជម្នះ ឬ បានឡើង ដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនោះទេ ។

ចំណែកខ្លាចាស់ សារ៉ាន ជាអ្នកប្រដាល់ចិត្តធំមួយរូប ហើយគេក៏ធ្លាប់ ជាអ្នកប្រដាល់ល្បីល្បាញគ្រាន់បើដែរ កាលពី៣-៤ឆ្នាំមុននោះ តែពេលនេះគេ មានអាយុច្រើនដែរ ហើយគួបផ្សំនឹងការហ្វឹកហាត់ មិនបានដិតដល់ផងនោះ បានធ្វើឲ្យអ្នកប្រដាល់ រូបនេះមិនត្រឹមតែ ស្រុតបច្ចេកទេសប៉ុណ្ណោះទេ គឺស្រុតទាំងកម្លាំង ។ ជំនួបមួយនេះ មិនទាន់ប្រាកដថា សារ៉ាន ជាអ្នកឈ្នះនោះទេ ហើយក៏មិនទាន់ប្រាកដថា អ៊ុង កំសត់ អាចផ្ដួលអ្នកប្រដាល់ ជើងចាស់រូបនេះបានដែរ ៕ ដោយ៖លី ភីលីព

Most Popular

To Top