តូក្យូ៖ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍ថា ការធ្លាក់ចុះប្រាក់ចំណេញនៅត្រីមាសទី៤ឆ្នាំសារពើពន្ធ ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាតពិភពលោកបានកាត់បន្ថយការលក់រថយន្ត និងបញ្ឈប់ការផលិតនៅរោងចក្ររថយន្តរបស់ខ្លួនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនផលិតរថយន្តឈានមុខគេ របស់ប្រទេសជប៉ុនបានទទួលប្រាក់ចំណេញសុទ្ធចំនួន ៦៣,១ ពាន់លានយ៉េន (៥៩០ លានដុល្លារ) សម្រាប់ត្រីមាសនេះបានបញ្ចប់ នៅក្នុងខែមីនាបានធ្លាក់ចុះ៨៦ភាគរយពី ៤៥៩,៥ ពាន់លានយ៉េន សម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការលក់ប្រចាំត្រីមាសបានធ្លាក់ចុះ ៨ភាគរយពី៧,៨ សែនកោដិយ៉េនកាលពីឆ្នាំមុន ៨ភាគរយទៅ ៧,១ ពាន់ពាន់លានយ៉េន (៦៦ ពាន់លានដុល្លារ) ។ ប្រធានក្រុមហ៊ុន Akio Toyoda បាននិយាយថា ក្រុមហ៊ុនកំពុងប្រឈមមុខនឹងវិបត្តិធំបំផុតរបស់ខ្លួនចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកដោយសង្កត់ធ្ងន់ថា តើវាពិបាកយ៉ាងណាក្នុងការរាយការណ៍អំពីលទ្ធផលហិរញ្ញវត្ថុ។
ប៉ុន្តែលោកបានបន្តថា ក្រុមហ៊ុន Toyota កំពុងរៀនដើម្បីបង្កើនកម្លាំង និងចាប់ផ្តើមថ្មី។ ក្រុមហ៊ុន Toyota កំពុងតែខិតខំធ្វើឲ្យពិភពលោកអាចទុកចិត្តបានតាមតម្រូវការ។ លោក Toyoda បានសន្យាថានឹងការពារការងារ ដែលលោកបានហៅថា “ ប្រជាជន Toyota” ជាកម្មករនៅជុំវិញពិភពលោកមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ដែលមានជំនាញ និងស្មារតីនៃបេសកកម្មដូចគ្នា៕ ដោយ៖លី ភីលីព