បងប្អូនជីដូនមួយ របស់កំពូល កីឡាករ Lionel Messi លោក Maximiliano Biancucchi បាននិយាយថាកីឡាកររូបនេះ នឹងអាចទៅលេងនៅប្រទេសកំណើត នៅឆ្នាំចុងក្រោយ នៃអាជីពជាកីឡាករ របស់គាត់ក្នុងករណី ដែលសុវត្ថិភាព នៅទីនោះល្អប្រសើរ។
រំលឹកដែរថា Messi និងក្រុមគ្រួសារ របស់គាត់បានផ្លាស់ប្តូរ ទីលំនៅមករស់នៅ ក្នុងទីក្រុងBarcelona ប្រទេសអេស្បាញ តាំងតែពីអាយុបាន១៣ឆ្នាំ ហើយក៏បន្តលេងឲ្យឈុតធំ របស់ក្លឹបBarcelona រហូតមក ។ បច្ចុប្បន្នក្នុងវ័យ៣២ឆ្នាំ ទៅហើយMessi មិនដែលបានបដិសេធទេ ថាចង់ទៅលេងនៅក្លឹបស្រុក កំណើតវិញ គឺNewell’s Old Boysឬប្រទេសកំណើត។
Biancucchi និយាយទៀតថា កន្លងមកគ្រប់គ្នាឃើញ Messi គឺដូចជាកីឡាករតំណាង ឲ្យអេស្បាញទៅហើយ ប៉ុន្តែបុរសម្នាក់នេះ គឺជាជនជាតិអាហ្សង់ទីន ១០០ភាគរយ ហើយមានអត្តចារិតនិងចំណង់ចំណូលចិត្ត ដូចពលរដ្ឋអាហ្សង់ទីន ធម្មតាដែរ ប៉ុន្តែបញ្ហាធំបំផុតនោះគឺ សុវត្ថិភាពនៅក្នុងប្រទេស និងនៅក្នុងលីគលំដាប់ របស់ប្រទេសជាដើម សម្រាប់ការវិលត្រឡប់ ៕
ប្រែសម្រួល៖ស៊ុនលី